រមៀត​និង​ម្ស៉ៅ​សូដាជួយ​កម្ចាត់​រោមក្លៀកដោយ​មិនបាច់​ដក​

14/08/2018 -  390

​មាន​វិធី​ធម្មជាតិ​ជាច្រើន ដែល​ជួយ​ជម្រុះ​រោមក្លៀក ជំនួស​ឲ្យ​ការដក ដែល​ធ្វើឲ្យ​អ្នក​ឈឺចាប់ និង​ធ្វើឲ្យ​សាច់ក្លៀក​ជ្រួញ ក្រិន ។ នៅ​ក្នុងនោះ រមៀត​និង​ម្ស៉ៅ​សូដា ជា​ជម្រើស​ល្អ​មួយ ដែល​អាចជួយ​អ្នក​ជម្រុះ​រោមក្លៀក​បាន​។​

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ម្ស៉ៅ​រ​មៀត​១​ស្លាបព្រា លាយ​ជាមួយ​ម្ស៉ៅ​សូដា​២​ស្លាបព្រា ច្របល់​ចូលគ្នា ខណៈ​កំពុង​ច្របល់​ត្រូវ​បន្ថែម​ទឹក​ធម្មតា​ចូល​បន្តិច​ម្តងៗ រហូត​សាច់​ម្ស៉ៅ​រមៀត​និង​ម្ស៉ៅ​សូដា ចូលគ្នា​ជា​សា​ច់មួយ​។ ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​លើ​ក្លៀក​ទុកឲ្យ​ស្ងួត ចាំ​ប្រើ​ដៃ​ត្រដុស​វា​ចេញ ហើយ​លាង​ទឹក រួច​ជូត​ក្លៀក​ឲ្យ​ស្ងួត​។ វិធី​នេះ ងាយស្រួល​ធ្វើ ហើយ​លទ្ធផល​វិញ​គឺ​លឿន​ជាង​ការគិត​របស់​អ្នក​៕

ព័ត៌មានផ្សេងទៀត