អ្នកមាន​អាការៈរោគ​រលាក​ក្រពះគួរ​ចៀសវាង​ញ៉ាំ​អាហារ​ទាំងនេះ!

15/08/2018 -  177

​ការ​រលាក ការ​សឹក​នៃ​ស្រទាប់​ជញ្ជាំង​ក្រពះ ត្រូវបាន​គេ​ហៅថា ជា​ជំងឺ​រលាក​ក្រពះ​។ ការ​រលាក​ក្រពះ​ក្នុង​រយៈពេល​យូរ ហៅថា ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ និង​រហូត​ឈានដល់​ដំណាក់កាល​រលាក​ធ្ងន់ធ្ងរ ប្រសិនបើ​មិនឆាប់​ព្យាបាល​។ 

​ការព្យាបាល​ជំងឺ​រលាក​ក្រពះ ត្រូវ​អម​ជាមួយនឹង​ការ​តម​ញ៉ាំ​អាហារ​មួយ​។ អាហារ​ទាំងនោះ​មាន​ជា​៖

-​កាហ្វេ​

-​សូកូឡា​ក្តៅ ឬ កា​កាវ​

-​ទឹកដោះគោ និង​ក្រែម​

-​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​

-​ក្រូច​

-​សាច់ក្រក និង​សាច់​ផ្អាប់​ជាដើម​

-​ទឹក​ប៉េងប៉ោះ និង​ទឹកម្ទេស​ជាដើម​

-​ម្ទេស ម្ស៉ៅ​ម្ទេស ម្រេច និង​ម្ស៉ៅ​ខ្ទឹមស​ជាដើម​។​

​គួរ​ជម្រាបជូន​ថា រោគសញ្ញា​នៃ​ការ​រលាក​ក្រពះ មានដូចជា ចុក ឆ្អល់​នៅក្នុង​ពោះ ត្រង់​ផ្នែក​ខាងលើ​ជិត​ចុងដង្ហើម ទទួលទាន​អាហារ​ឆាប់​ឆ្អែត មាន​អា​ការៈតឹង​ឆ្អល់​ក្នុងពោះ​ពិបាក​ទ្រាំ​៕

ព័ត៌មានផ្សេងទៀត