កុំព្យូទ័រ​​ល្បឿន​ប៉ុណ្ណា​​ទើប​អាច​​ប្រើ​ជាមួយ​​Windows 10​បាន​?

15/08/2018 -  154

​យើង​ដឹង​ហើយ​ថា​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​Windows​របស់​Microsoft មកដល់ពេលនេះ​មាន​ច្រើន​រាប់​ភ្លេច​ទៅហើយ​។ សម្រាប់​ពេលបច្ចុប្បន្ន​Windows 10 គឺជា​ប្រព័ន្ធ​ប្រតិបត្តិ​ការដែល​ពេញនិយម និង​ជា​ប្រភេទ​ចុងក្រោយ ។ តើ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​លោកអ្នក​អាច​ដំណើរការ​Windows 10​បាន ឬ​ត្រូវការ Upgrade Hardware​យ៉ាងណា សូម​តាមដាន​ដូចតទៅ​៖ 

​តម្រូវការ​ផ្នែក​រឹង (Hardware requirement) ៖ 

១. តម្រូវការ​សម្រាប់​ម៉ាស៊ីន​Desktop៖ 

 • អង្គ​គណនា (Processor or CPU) : 1 gigahertz (GHz) ឬ​លឿន​ជាង​នេះ​

 • អង្គ​ចងចាំ (RAM) : 1 gigabyte (GB) សម្រាប់ 32-bit ឬ 2 GB សម្រាប់ 64-bit ឡើងទៅ​

 • មាន​ផ្ទៃ​ទំនេរ hard disk (free space) :​យ៉ាងតិច 16 GB

 • ក្រាហ្វិក (Graphics card) : Microsoft DirectX 9 graphics device with WDDM driver

២. ទម្រង់​ក្នុងការ Upgrade៖ 

Windows 10 នឹង​អាច​upgrade ពី Windows 7 និង Windows 8.1/8 ដោយ​ឥតគិតថ្លៃ ។ គួរ​រំ​ឮ​ក​ផងដែ​រថា បើ​យោងតាម​ក្រុមហ៊ុន​Microsoft លោកអ្នក​ដែល​ប្រើប្រាស់ Windows crack មិន​ស្របច្បាប់ ក៏​នឹង​អនុញ្ញាតឲ្យ​ធ្វើការ upgrade បានដែរ​៕

​ប្រភព​៖ antkh

ព័ត៌មានផ្សេងទៀត