ចៀសវាងញ៉ាំ​មី​លើសពី​១​កញ្ចប់ក្នុង​១​ថ្ងៃ​

18/08/2018 -  222

​មី​កញ្ចប់ ជា​អាហារ​ដែល​មនុស្ស​មួយចំនួន​ចូលចិត្ត​ញ៉ាំ ដោយសារ​វា​មាន​រសជាតិ​ឆ្ងាញ់ ងាយស្រួល​ក្នុងការ​ចម្អិន​។ ប៉ុន្តែ បើ​ញ៉ាំ​វា​លើសពី​មួយ​កញ្ចក់ ក្នុង​១​ថ្ងៃ អាច​ប៉ះពាល់​ដល់​សុខភាព ព្រោះ​មី​កញ្ចប់​ភាគច្រើន​ធ្វើ​ពី​ម្ស៉ៅ អង្ករ​សាលី ៦០-៧០​ភាគរយ រីឯ​ខ្លាញ់ ១៥-២០​ភាគរយ ( ផ្សំ​នៅក្នុង​គ្រឿង ) ចំណែក ៥-៦​ភាគរយ​ទៀត​ជា​អំបិល​និង​ប៊ីចេង​។ ដូច្នេះ រាងកាយ​ទទួល​បរិមាណ​សូ​ដ្យូ​ម លើសពី​តម្រូវការ រហូតដល់​ទៅ ៥០​ភាគរយ ទៅ ១០០​ភាគរយ ដែល​អាច​បង្ករ​គ្រោះថ្នាក់ ដល់​តម្រងនោម និង​ធ្វើឲ្យ​សម្ពាធ​ឈាមឡើង​ខ្ពស់ ( លើសឈាម ) ទៀតផង​។ បន្ថែម​លើ​នេះ អ្នក​គួរ​ចៀសវាង​ទទួលទាន​មី​ឆៅផងដែរ ព្រោះ​សរសៃ​វា​រីក​នៅក្នុង​ក្រពះ អាច​នាំឲ្យ​ឆ្អល់ពោះ​៕

​ប្រភព​៖ antkh

ព័ត៌មានផ្សេងទៀត