បញ្ឈភ្នែកមិន​បាន​ដេកមួយ​យប់​ទល់​ភ្លឺ​ប្រឈមមុខ​ជំងឺសរសៃប្រសាទ

20/08/2018 -  280

​យោងតាម​ការសិក្សា​ស្រាវជ្រាវ របស់​អ្នកវិទ្យាសាស្ត្រ​អាមេរិក​កាលពីពេល​ថ្មីៗ​កន្លងមក​បង្ហាញថា អ្នក​មិនបាន​ដេក​មួយ​យប់ អាច​ប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​ខួរក្បាល ទោះបីជា​អ្នកនោះ មាន​សុខភាព​ល្អ​ក៏ដោយ ។ បើតាម​វេជ្ផបណ្ឌិត​អាមេ​រិក​មួយចំនួន​អះអាង​ថា អ្នក​មិនបាន​ដេក​មួយ​យប់ នឹងមាន​បញ្ហា​ជាប្រចាំ ចំពោះ​រាងកាយ​និង​សុខភាព​សរសៃ​ប្រាសាទ​។ ការសិក្សា​នោះ​រកឃើញថា ការធ្វើសកម្មភាព​របស់​ខួរក្បាល​ពេញ​មួយ​យប់ ឬ​អ្នក​ដែល​មិនបាន​ដេក​ពេញ​មួយ​យប់​ប្រឈម មុខ​នឹង​ការកើត​ជំងឺសរសៃប្រសាទ​ធ្ងន់ធ្ងរ​បំផុត ។ 

​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ បាន​ស្នើសុំ​ឲ្យ​អ្នកស្ម័គ្រចិត្ត​កុំ​ដេក​ពេញ​មួយ​យប់​។ បន្ទាប់មក​អ្នកវិទ្យាសាស្ត្រ​បាន​ស្កែន ពិនិត្យមើល​ខួរក្បាល អ្នក​ទាំងនោះ​ឃើញថា ខួរក្បាល​ពួកគេ​មាន​ការជាប់​ពាក់ព័ន្ធ​ទៅនឹង​ការភ័យខ្លាច និង​មាន​អារម្មណ៍​រវើរវាយ​ច្រើន​៕
​ប្រភព​៖antkh

ព័ត៌មានផ្សេងទៀត