នារីៗ​វ័យក្មេងញ៉ាំ​ស្រា​ច្រើនពេក ប្រឈម​នឹង​បញ្ហា​ឆ្អឹង​ខ្សោយ​និង​ឈឺ​ខ្នង​

20/08/2018 -  183

​នារីៗ​ពេញវ័យ ដែល​ញ៉ាំ​ស្រា​ច្រើនពេក​ជាប្រចាំ ប្រឈម​នឹង​បញ្ហា​សុខភាព​ឆ្អឹង​ចុះខ្សោយ​។ អំឡុងពេល​អាយុ​២០​ទៅ​២៥​ឆ្នាំ ជា​ពេលដែល​ឆ្អឹង​កំពុង​លូតលាស់​។ ការ​ទទួលទាន​ជាតិ​អាល់កុល​អំឡុង​អាយុ​ប៉ុណ្ណេះ ក្រៅពី​រារាំង​ដល់​ការ​ដុះ​លូតលាស់​របស់​ឆ្អឹង​ហើយ​នោះ វា​ថែមទាំង​បង្កើន​ហានិភ័យ ឆ្អឹង​ស្តើង​និង​ប្រេះ​ផងដែរ​។ ក្រៅពី​នាំឲ្យមាន​ការឈឺចាប់ ឆ្អឹង​ខ្សាយ​ងាយ​នឹងមាន​របួស ពេល​ជួប​គ្រោះថ្នាក់​ផ្សេងៗ​។ ដូច្នេះ អ្នក​គួរ​បន្ថយ​ការ​ញ៉ាំ​ស្រា ដោយ​ងាក​មក​ធ្វើ​លំ​ហាត់ប្រាណ ពង្រឹង​ឆ្អឹង​ឲ្យ​រឹងមាំ និង​ញ៉ាំ​អាហារ​ដែលមាន​កាល់ស្យូម ដើម្បី​ជំនួយ​ឆ្អឹង រួមមាន​ទឹកដោះគោ​, cheese ,​យ៉ា​អួរ​និង​តៅហ៊ូ​ជាដើម​៕

ព័ត៌មានផ្សេងទៀត