យប់មិញហង្សក្រហម បំបាក់មាន់ខ្នាយមាស០២៖០១

16/09/2018 -  96

បរទេស៖ក្រុមបាល់ទាត់ហង្សក្រហម Liverpool នៅតែធ្វើបានល្អសម្រាប់ការប្រកួតយប់មិញនេះ ដោយបានបំបាក់ក្រុមមាន់ខ្នាយមាស Tottenham Hotspurដោយលទ្ធផល០២៖០១ ក្នុងការប្រកួតបាល់ទាត់Premier League សប្ដាហ៍ទី៥ ​នៅ​កីឡាដ្ឋាន​Wembley។

គ្រាប់បាល់ដំបូងរបស់Liverpool រកបានដោយកីឡាខ្សែ​បម្រើ​Georginio Wijnaldum ​ដោយតែត​បញ្ចូល​ទី​នៅនាទីទី៣៩ ក្នុងតងទី១។ ចំណែកតង់ទី២ លេងបានតែ១៤នាទីប៉ុណ្ណោះកីឡាករRoberto Firmino បា​នរកគ្រាប់មួយគ្រាប់ទៀតឲ្យហង្សក្រហមLiverpool។

យ៉ាងណាក៏ដោយ ក្រុមមាន់ខ្នាយមាសTottenham Hotspur បានវាយសំរុកយ៉ាងខ្លាំងទៅលើក្រុមហង្សក្រហមដើម្បីរកគ្រាប់បាល់ ហើយទីបំផុតរកបានមួយគ្រាប់នៅនាទីទី៩០ ដោយកីឡាករErik Lamela។ ចប់ការប្រកួតហង្សក្រហម Liverpool ឈ្នះខ្នាយមាសTottenham Hotspurដោយលទ្ធផល០២៖០១។

លទ្ធផលនេះធ្វើឲ្យLiverpool មាន​១៥​ពិន្ទុ​ពេញដោយ​​ប្រកួត៥ប្រកួតឈ្នះរហូត  ​ប៉ុន្តែ​ត្រូវ​របូត​តំណែង​កំពូល​តារាង​បណ្ដោះអាសន្នដោយ​សារ​តោខៀវChelsea ដែល​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា​ដែរ​នោះ​មាន​គ្រាប់​បាល់​សំណល់​លើស។

ចំណែកឈរនៅលេខរៀងទី៦បណ្ដោះអាសន្ន បន្ទាប់ពីប្រកួត៥សប្ដាហ៍រួចមក ឈ្នះ៣ប្រកួត និងចាញ់២ប្រកួត៕

ព័ត៌មានផ្សេងទៀត