អបអរសាទរកីឡាករ-កីឡាការីនី នៃសហព័ន្ធកីឡារាំកម្ពុជាឈ្នះមេដាយមាស

16/09/2018 -  122

ហុងកុង៖សូមអបអរសាទរកីឡាករ -កីឡាការីនីនៃសហព័ន្ធកីឡារាំកម្ពុជាដែលបានទទួលជោគជ័យក្នុងការប្រកួតADSF Asain DanceSport Championship និង Hong Kong Open នៅទីក្រុងហុង នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

+កីឡាករ ច័ន្ទ វ៉ិចទ័រ និងកញ្ញាព្រាបដានីអែលឡា (រាំគូ)៖

_ វិញ្ញាសារHong Kong Open Latin 5- dance ទទួលបានមេដាយមាស  ក្នុងចំណោម ៩ ប្រទេស រួមមាន Chinese Taipei ចិនតៃវ៉ាន់  ជប៉ុន  Kyrgyzstan, Ma Cao, Malaysia ម៉ាឡេស៊ី, ថៃ, វៀតណាម, ចិនហុងកុង, កម្ពុជា។

_វិញ្ញាសារ ADSF Asain Championship ចង្វាក់ Cha Cha Cha ទទួលមេដាយសំរឹទ្ធ ប្រទេសចូលរួមមាន ចិន , ចិនតៃវ៉ាន់, ចិនហុងកុង,  ជប៉ុន  Kyrgyzstan, Ma Cao, Kazakhstan, កូរ៉េខាងត្បូង, ម៉ុង ហ្គោលី , ហ្វីលីពីន, សឹង្ហបុរី, Malaysia ម៉ាឡេស៊ី, ថៃ, វៀតណាម,កម្ពុជា។

_វិញ្ញាសា ADSF Asain Championship ចង្វាក់ Rumba បានទទួលចំណាត់ថ្នាក់លេខ 6 ក្នុងចំណោម13ប្រទេស។

_វិញ្ញាសាADSF Asain Championship ចង្វាក់ Paso Doble ទទួលបានចំណាត់ថ្នាក់លេខ6 ក្នុងចំណោម16ប្រទេស។

+ ការប្រកួតAsain -Hong Kong Open ឆ្នាំ2018

-វិញ្ញាសាររាំគូ ៖

-កីឡាករ ម៉ូវ ដាវីន និងកីឡាការិនី ម៉ូវ ដានីតា ប្រកួតវិញ្ញាសា ចង្វាក់ Cha Cha Cha, Jive បានទទួលមេដាយសំរឹទ្ធ។

-កីឡាករ ភុន ស៊ីបុត្រា និង កីឡាការិនី សាន រ៉ូហ្សា ប្រកួតវិញ្ញាសា Cha Cha Cha និង Rumba បានទទួលចំណាត់ថ្នាក់លេខ 5។

_វិញ្ញាសារាំឯកត្តជន ៖

-កីឡាករ សេង សុគីម ប្រកួតវិញ្ញាសារ Hong Kong Open Latin ចង្វាក់ Cha Cha Cha បានទទួលមេដាយប្រាក់ ក្នុង ចំណោម4ប្រទេស។ ចង្វាក់ Rumba ទទួលបានមេដាយសំរឹទ្ធិ ក្នុងចំណោម4ប្រទេស។

-កីឡាការីនីយី អ៊ីលីង ចង្វាក់ Cha Cha Cha, Rumba Jive បានទទួលចំណាត់ថ្នាក់លេខ5ក្នងចំំណោម4ប្រទេស។

-កីឡាការីនី ហ៑ាន លក្សី Rumba បានទទួលចំណាត់ថ្នាក់លេខ6និង លេខ 9ចង្វាក់ Jive ក្នុងចំណោម4ប្រទេស៕

ព័ត៌មានផ្សេងទៀត