ក្រសួងហាមការប្រើប្រាស់ឈ្មោះម្ហូប”ព្រះផ្លោះជញ្ជាំងស៊ុប”

17/09/2018 -  317

ភ្នំពេញ៖ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំមួយ ដោយហាមប្រាមមិនប្រើប្រាស់ឈ្មោះមុខម្ហូប”ព្រះផ្លោះជញ្ជាំងស៊ុប”ហើយក្រសួងបានព្រមាន ថា បើម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋានណា ល្មើសនឹងសារាចរនេះ នឹងត្រូវរងការពិន័យតាមច្បាប់។

សារាចររបស់ក្រសួងទេសចរ បានឲ្យដឹង ថា កន្លងមកសង្កេតឃើញថា មានអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួន បានប្រើប្រាស់បញ្ជីមុខម្ហូបឈ្មោះ”ព្រះផ្លោះជញ្ជាំងស៊ុប”ដូចនេះក្រសួងទេស​ចរណ៍ សូមអំពាវនាវដល់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋានទាំងនោះ​ បញ្ឈប់ការប្រើប្រាស់ឈ្មោះនេះជាបន្ទាន់។

ជាមួយគ្នានេះក្រសួងទេសចរណ៍ ក៏បានអំពាវនាវបន្ថែមដល់គ្រប់អាជីវកម្មទេសចរណ៍ទាំងអស់ផងដែរ មិនត្រូវប្រើប្រាស់ឈ្មោះមុខម្ហូបទាំងឡាយណាដែលប៉ះពាល់ដល់សាសនា និងសីលធម៌សង្គមខ្មែរជាដាច់ខាត។ ក្នុងករណីល្មើសនឹងសារាចរណែនាំនេះ អាជីវកម្មដែលប្រព្រឹត្តល្មើសទាំងនោះ នឹងទទួលរងនូវការពិន័យតាមប្រការរួមស្ដីពី ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីទេសចរណ៍៕

ព័ត៌មានផ្សេងទៀត