មានទុក្ខអញ្ចឹងសោះបានជាលោកអ៊ិន សុភិន ទៅអាមេរិកលឿនម្លេះ

20/09/2018 -  146

ភ្នំពេញ៖ផលិតករល្បីឈ្មោះ លោក អ៊ិន សុភិន បានចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់សហរដ្ឋអាមេរិកយ៉ាងប្រញ៉ាប់ ខណៈលោកមានទុក្ខខ្លាំងដោយម្ដាយមីង បានទទួលមរណភាព។ លោក អ៊ិន សុភិន បានឲ្យដឹង ថា បើកុំតែលោកបានដាក់ថ្ងៃសម្ពោធរឿង«ណូលីណូឡា»រួចបាត់ទៅហើយ កុំអីលោកប្រហែលជាត្រូវចាកចេញ ទៅកាន់សហរដ្ឋអាមេរិក តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមកម្លេះ ដោ​យសារតែម្ដាយមីងបង្កើតរបស់លោកដែលរស់នៅអាមេរិកប្រមាណជា២០ឆ្នាំមកហើយ បានទទួលមរណភាព ស្របពេលដែលអ្នករាប់អានលោកម្នាក់ដែលរស់នៅអាមេរិកម្នាក់ក៏បានទទួលមរណភាពដែរ ដែលលោកចាំបាច់ត្រូវតែទៅចូលរួមពិធីបុណ្យ។

លោកថាខ្លួនសម្រេចចិត្តឡើងទៅអាមេរិកក្រោយសម្ពោធរឿងចប់ភ្លាមៗ ដើម្បីអោយបានទៅដល់ថ្ងៃបូជាសពម្ដាយមីង ដែលបន្តតម្កល់ព្រោះតែរង់ចាំកូនចៅទៅចូលរួមអោយទាន់។ យ៉ាងណាមិញ លោកថា ខ្លួនទៅបុណ្យម្ដាយមីងនៅអាមេរិកតែម្នាក់ឯងប៉ុណ្ណោះ ដោយសារតែសាច់ញាតិផ្សេងទៀត សុទ្ធតែពិបាកទៅជាមួយ៕

 

ព័ត៌មានផ្សេងទៀត