កម្ពុជានឹងមានប្រព័ន្ធបច្ចេកវិទ្យា5Gប្រើឆាប់ៗនេះ

04/10/2018 -  88

 

ភ្នំពេញ៖ប្រទេសកម្ពុជា នឹងមានប្រព័ន្ធបច្ចេកវិទ្យា5Gប្រើប្រាស់ ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈក្រុមហ៊ុនសែលកាត ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានប្រឹក្សាភិបាល ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាលពីថ្ងៃម្សិលមិញ បានរៀ​បចំសន្និសីទពិសេសមួយ សម្រាប់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីអំពីភាពជោគ ជ័យ ក្នុងការធ្វើតេស្តបច្ចេកវិទ្យា5Gថ្មី នៅក្នុងប្រទេសចិន និងមានដំណើរការ ក្នុងប្រទេសកម្ពុជាឆាប់ៗ នេះ ជាមួយការជម្រុញដល់ ប្រពន្ធបច្ចេកវិទ្យា ឲ្យកាន់តែទំនើប និងនាំយកកម្ពុជា ឆ្ពោះទៅកាន់ចំណុច មួយ ដែលពុំធ្លាប់មាន ។

ក្នុងពិធីនេះ ក៏មានការបង្ហាញអំពីចក្ខុវិស័យ របស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុបសម្រាប់ប្រទេសកម្ពុជា ដើម្បីក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចឌីជីថល ឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងមានការបង្ហាញលទ្ធផលនៃការធ្វើតេស្ត 5G ដែលត្រូវបានធ្វើឡើង នៅក្នុងប្រទេសចិន កាលពីសប្តាហ៍មុន។ ករណីសំខាន់ៗ ដែលប្រើប្រាស់ 5G នៅក្នុងប្រទេសកម្ពុជា នឹងត្រូវបានចែករំលែកផងដែរ ។

លោកសុខ ពុទ្ធីវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងពីគាំទ្រ ដើម្បីឱ្យបច្ចេកវិទ្យា 5G ដើម្បីឲ្យបច្ចេកវិទ្យា 5G នេះ ត្រូវបានអនុវត្ត នៅក្នុងប្រទេសកម្ពុជា ប្រកបដោយគុណភាព រួមជាមួយនឹងការទទួលបាន នូវលទ្ធផលដ៏ល្អបំផុត សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាភាពលូតលាស់ក្នុងវិស័យនេះទាំងមូល ព្រមទាំងទស្សនៈវិស័យ និងផែនការរបស់សែលកាតទៅលើបច្ចេកវិទ្យា 5G ។

ជាមួយនឹងបច្ចេកវិទ្យា 5G ថ្មីនេះ អាចឈរជើងនៅជួរមុខ ក្នុងការផ្ដល់ជូន នូវបច្ចេកវិទ្យាចុងក្រោយបំផុ​ត ក្នុងវិស័យទូរគមនាគមន៍ ហើយក្រុមហ៊ុនសែលកាត បានបង្ហាញថា ខ្លួនបានត្រៀមខ្លួន រួចជាស្រេច ដើម្បីដឹកនាំការផ្លាស់ប្តូរនេះ និងនាំយកប្រទេសកម្ពុជា ឆ្ពោះទៅកាន់ ប្រភពឌីជីថល ប្រកបដោយអត្ថប្រយោជន៍ និងកាន់តែងាយស្រួល ក្នុងការប្រើប្រាស់ អ៊ីធើណេត កាន់តែលឿនជាងមុន ដែលពុំធ្លាប់មាន៕

 

ព័ត៌មានផ្សេងទៀត