សំណាងមែនកូនស្រីភិន សុដាលីស ត្រូវបានម្ដាយ និងលោកតារៀបចំខួបកំណើតនៅអាមេរិក

08/10/2018 -  487

 

ភ្នំពេញ៖កាលពីយប់ថ្ងៃទី៦​ ខែតុលាកន្លងទៅនេះ អ្នកនាង​ភិន​ សុដាលីស អ្នកម្តាយដ៏ស្រស់ស្អាត ​បា​នរៀបចំកម្មវិធីខួបកំណើតកូនស្រី​គម្រប់២ឆ្នាំ​ ជាមួយឪពុក​លោក​អ៊ិន​ សុភិន​ និងគ្រួសារ​ ដោយមើលទៅគ្រួសារនាងស្រលាញ់កូននាងខ្លាំង​ មើលទៅ​Katerina​ ប្រៀបដូចជាព្រះនាងតូច​ នៅក្នុងគ្រួសារទៅហើយ។  

នេះជាលើកទីមួយហើយ​ ដែលអ្នកនាង​ភិន​ សុដាលីស​ នាំកូនស្រីបណ្តូលចិត្ត​ ដើរលេងនៅក្រៅប្រទេ​សជាមួយ​ ស្របពេលកូនស្រីមានអាយុ២ឆ្នាំ​ល្មម​ ទើបនាង​ និងគ្រួសារសម្រេច​រៀបចំខួបកំណើតឲ្យនាងតូច​ ​Katerina​ នៅភោជនីយដ្ឋាន​ Legend Seafood Restaurant នៅអាមេរិក​តែម្តង។

បើតាមមើលរូបភាព​ នៅក្នុងកម្មវិធី​ គឺសប្បាយ​មិនចាញ់កម្មវិធីជប់លៀង​ កាលពីឆ្នាំមុនទេ​ ដោយនាងតូច​ Katerina​ បានទទួលការស្រលាញ់​ ថ្នាក់ថ្នមពីគ្រួសារប្រៀបដូចជាព្រះនាងតូច​ នៅក្នុងត្រកូល​ "ភិន"​ អីចឹង។ នៅក្នុងឆ្នាំនេះ​ នាងតូចក៏បានទទួលកាដូពិសេសនិងការជូនពរជ័យពី​ លោកតាលោកយាយ​ មិនខុសពីឆ្នាំមុនទេ។

ពោលគឺមុនពេលលោក​ អ៊ិន​ សុភិន​ នាំគ្រួសារទៅដើរកម្សាន្តនៅក្រៅប្រទេស​ លោក​ និង​ ភិន​ សុដាលីស​ បានយកថវិកាក្នុងមូលនិធិ​ របស់​ Katerina​ ទៅចែកអំណោយឲ្យក្មេងនៅខេត្តកំពង់ចាម​។ ហើយបន្តនាំនាងតូចទៅដើរលេងនៅក្រៅប្រទេសថែមទៀត៕

ព័ត៌មានផ្សេងទៀត