អ្នកលេងហ្វេសប៊ុក ស្នើឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ ករណីស្រ្ដីម្នាក់យកស្គត់បិទមាត់

11/10/2018 -  158

 

ភ្នំពេញ៖អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធវែកមុខស្រ្ដីម្នាក់ ដែលបានចងដៃចងជើង យកស្គត់បិទមាត់ក្មេងម្នាក់ ដែលមើលទៅដូចជាអំពើមួយដ៏ឃោឃៅមួយ ដែលត្រូវឲ្យចាត់វិធានការតាមផ្លូវច្បាប់។

ការស្នើនេះ បន្ទាប់ពីមានការបែកធ្លាយវីដេអូ រយៈពេលប្រមាណជា៩វិនាទី ដោយមានស្រ្ដីម្នាក់ បាន ចងដៃចងជើង និងយកស្គត់បិទមាត់ក្មេងប្រុសម្នាក់ ដែលជាទង្វើមួយមិនល្អទាល់តែសោះ។  

អ្នកលេងហ្វេសប៊ុក សរសេររិះគន់ ថា”មើលចុះលោកអើយ....ស្ត្រីម្នាក់នេះឃោឃៅខ្លាំងណាស់ ចងដៃចងជើង យកស្គត់បិទមាត់ក្មេងយ៉ាងព្រៃផ្សៃ សូមសមត្ថកិច្ចមេត្តាស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ សូមមន្ត្រីអនុវត្តច្បាប់កុំលើកលែង បុគ្គលនេះអោយសោះ ។ អាណិតណាស់ក្មេងតូចប៉ុណ្ណឹងសោះ តើគ្នាដឹងអីគ្នា..គ្នាខុសអី...???”។

អ្នកហ្វេសប៊ុកដដែល សរសេរបន្ត ថា៛កូនគេ កូនយើងឃើញបែបនេះឈឺចិត្តខ្លាំងណាស់លោកអើយ សូមសមត្ថកិច្ចជួយចាត់វិធានការចំពោះរឿងនេះផង និងសូមបងប្អូនជួយចែករំលែកអោយបានច្រេីន ដើម្បីបានដឹងដល់សមត្ថកិច្ចស្រាវជ្រាវ យកជននេះមកចាត់ការតាមនិតិវិធីច្បាប់”៕

ព័ត៌មានផ្សេងទៀត