កុំភ្លេចណា!ស្អែកនេះក្រុមគោព្រៃកម្ពុជា និងប្រកួតជាមួយក្រុមជម្រើសជាតិ ទីម័រខាងកើត

11/10/2018 -  105

 

ភ្នំពេញ៖ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិSmart រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នឹងត្រូវចាប់ផ្ដើមនៅវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ស្អែកនេះហើយ ពហុកីឡដ្ឋានជាតិ។

ប៉ុន្ដែការប្រកួតនៅថ្ងៃស្អែកនេះ គឺអវត្តមានអ្នក​ចាត់ការទូទៅKeisuke Honda ​ ​ដោយសារ​តែ​ជាប់​ភារកិច្ច​នៅ​ក្លឹប​អូស្ត្រាលី។ ដូច្នេះតួ​នាទី​ដឹក​នាំ​ក្រុម ​គឺ​ធ្លាក់​ទៅ​គ្រូ​បង្វឹក​Felix Agustin Gonzalez Dalmas។

លោកKeisuke Honda បានមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីពេលថ្មីៗនេះ ដោយមិនយកប្រាក់កម្រៃនោះឡើយ។ ប៉ុន្ដែលោកក៏បានប្រកាស ថា លោកនឹងមិនសូវមានពេលគ្រប់គ្រាន់ ដើម្បីមកបង្វឹកហាត់ ដល់កីឡាជម្រើសជាតិកម្ពុជាបានឡើយ ព្រោះលោកក៏ជាប់លេងឲ្យក្លឹបនៅប្រទេសអូស្រ្ដាលីមួយផងដែរ៕

 

 

 

 

ព័ត៌មានផ្សេងទៀត