អី​យ៉ាស់​! ឱក សុគន្ធ​កញ្ញា ដឹក​ដៃគូ​ដណ្ដឹង​រ៉ូមែ​ន​ទិក​នៅ​កោះ​ម៉ាល់​ឌី​វ​!

11/10/2018 -  118

​ខណៈ​ថ្ងៃ​សិរី​មង្គល​ជិត​មក​ដល់ តារា​ស្រី​រូបនេះ តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ដណ្ដឹង​របស់ខ្លួន​កាន់តែខ្លាំង នៅលើ​បណ្ដាញ​ហ្វេ​សប៊ុក ធ្វើឲ្យ​ហ្វេនៗ​ជាច្រើន​បញ្ចេញ​ក្ដីរំភើប​ជំនួស​។
​ជាក់ស្ដែង នៅក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅនេះ នាង​បាន​បណ្ដើរ​គូ​ដណ្ដឹង ធ្វើ​ដំណើរ​កម្សាន្ត​យ៉ាង​ផ្អែម​ល្ហែម ទៅ​កាន់​កោះ​ម៉ាល់​ឌី​វ ដែល​ជា​ទីកន្លែង ដែល​នាង​ស្រមៃ និង​ប្រាថ្នា​ចង់​ទៅ​កម្សាន្ត​ជាងគេ​។​


​តាមរយៈ​រូបភាព​របស់​កញ្ញា ឱក សុគន្ធ​កញ្ញា ជាមួយ​គូ​ដណ្ដឹង ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម ក៏ដូចជា​អ្នកគាំទ្រ​ជាច្រើន បាន​ចូលរួម​សម្ដែង​ការសរសើរ និង​ជូនពរ​គូស្នេហ៍​មួយគូ​នេះ ទទួលបាន​សុភមង្គល យូរអង្វែង​ទៀត​ផង​ដែរ​៕

ព័ត៌មានផ្សេងទៀត