ឃាត់​ខ្លួន​ប៉ូលិស​ចរាចរណ៍​៣​រូប ក្រោយ​ផាកពិន័យទារលុយ​១០០​ដុល្លារ​ពី​ជនបរទេស​

12/10/2018 -  246

​ប៉ូលិស​ចរាចរណ៍​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន បន្ទាប់ពី​បាន ទារលុយ​១០០​ដុល្លារ​ពី​ជនជាតិ​ចិន តែ​ចុះ​សល់​៥០​ដុល្លារ ព្រោះតែ​បើកបរ​ល្មើសច្បាប់​ចរាច​រណ៍​។​

​លោក​ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មន្ត្រីប៉ូលិស​ចរាចរណ៍​ទាំង​៣​រូប កំពុង​ស្ថិត​ក្រោម​ការពិនិត្យ​មើល​ថា តើ​ពួកគេ​ប្រព្រឹត្តល្មើស​វិន័យ​ទំហំ​ប៉ុណ្ណា​? រួច​អនុវត្តន៍​វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​បំផុត ទៅតាម​វិន័យ​របស់​កងកម្លាំង ព្រោះតែ​ពួកគេ បាន​ធ្វើឲ្យ​ខូច​នូវ​កិត្តិយស របស់​កងកម្លាំង​នគរបាលជាតិ ទាំងមូល​។​

​គួរបញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃនេះ មាន​ករណី គណនី Facebook ជាច្រើន បាន​បង្ហោះ ផ្សព្វផ្សាយ ចែកចាយ​បន្ដ​គ្នា អំពី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ម្នាក់ បាន​ឃាត់​រថយន្ត​មួយគ្រឿង បើកបរ​ដោយ​ជនជាតិ​ចិន ទារ​លុយ​ចំនួន​១០០​ដុល្លារ ក្រោយ​មក​តថ្លៃ​សល់​៥០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​មិន​អនុវត្ត​ច្បាប់​ចរាច​រណ៍​៕

 

ព័ត៌មានផ្សេងទៀត