ច្រើនមែន!៣ថ្ងៃសោះពលរដ្ឋជាង៦ម៉ឺននាក់ ទៅលេងកម្សាន្តនៅតំបន់អភិវឌ្ឍន៍ស្កាយលែន

12/10/2018 -  214

 

កណ្ដាល៖ក្នុងរយៈពេលតែ៣ថ្ងៃសោះអំឡុងពេលបុណ្យភ្ជុំបិណ្ឌ មានប្រជាពលរដ្ឋមកពីទីជិតឆ្ងាយប្រមាណជាង៦ម៉ឺននាក់ បាននាំគ្នាទៅលេងកម្សាន្តនៅតំបន់អភិវឌ្ឍន៍ស្កាយលែន ដែលស្ថិតនៅលើទឹកដីវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោកឧកញ៉ាស្រី ចាន់ថន ​​អគ្គនាយកក្រុមហ៊ុន7NG ស្កាយលែន បានឲ្យដឹង ថា ក្នុង​រដូវភ្ជុំបិណ្ឌឆ្នាំនេះបងប្អូនមកកំសាន្ត នៅទឹកដីបារមីវិហាសួរ៍យ៉ាងច្រើនកុះករ មិននឹកស្មានដល់រយៈពេល៣ថ្ងៃក្នុងឱកា​ស​បុណ្យភ្ជុំនេះ ប្រជាពលរដ្ផជាង៦៥០០០នាក់ មកលេងកំសាន្តយ៉ាងសប្បាយរីករាយ នៅទឹកដី​ស្កាយលែន និងសេវេនអ៊ិនជី។

ជាមួយគ្នានេះលោកឧកញ៉ាស្រី ចាន់ថុន បានថ្លែងអំណរគុណដល់បងប្អូន ដែលមកពីទីជិតឆ្ងាយទាំងអស់​ ដែលបានលេងកម្សាន្តនៅតំបន់អភិវឌ្ឍន៍ស្កាយលែន ហើយលោកក៏សូមអភ័យទោស ចំពោះចំណុចខ្វះខាតណាមួយ ដែលកើតឡើងជាយថាហេតុផងដែរ៕

ព័ត៌មានផ្សេងទៀត