ព្រះពុទ្ធបដិមារជិត១ពាន់អង្គ គ្រោងនឹងរៀបចំដាក់ឲ្យពលរដ្ឋគោរពបូជា នៅអភិរក្សដ្ឋានអង្គរ

12/10/2018 -  1362

 

សៀមរាប៖ព្រះពុទ្ធបដិមារជិត១ពាន់អង្គ ដែលបានរក្សាទុកជិត១០០ឆ្នាំក្នុងអភិរក្សដ្ឋានអង្គរខេត្ដ​សៀ​មរាប គ្រោងនឹងរៀបចំដាក់ឲ្យប្រជាពលរដ្ឋគោរពបូជា និងសិស្សនិស្សិតឈ្វេងយល់ពីវត្ថុបុរាណនៅក្នុងកន្លែង នោះនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ដែលថ្លែងប្រាប់អ្នកសារព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។

លោកឆាន់ ចំរើន អនុប្រធានការិយាល័យ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួល បន្ទុកកន្លែង អភិរក្សវត្ថុបុរាណនៅអភិរក្សដ្ឋានអង្គរខេត្ដសៀមរាប បានឲ្យកាលពីថ្ងៃទី១១ ខែតុលា ថា ព្រះពុទ្ធបដិមារជិត១ពាន់អង្គ ដែលបានរក្សាទុកជិត១០០ឆ្នាំមុននៅ អភិរក្សដ្ឋានអង្គរ និងត្រូវរៀបចំឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្ដរជាតិគោរពបូជានៅទីនោះ នាពេលឆាប់ៗខាងមុខនេះ។

លោកបានបន្ដថា ព្រះបដិមារទាំងនោះ ធ្វើឡើងជាច្រើនសម័យកាល រូមមានសម័យ មុនអង្គរ នៅសតវត្សរ៍ទី១១ និងដល់សតវត្សរ៍ទី១៩។ ជាមួយគ្នានោះ ក៏នឹងត្រូវរៀបចំដាក់ តាមសម័យកាលនីមួយៗនៅក្នុងឃ្លាំងលេខ៥ ក្នុងអភិរក្សដ្ឋានអង្គរ ខេត្ដសៀមរាប។ លោក បានបន្ដថា ការចូលគោរពបូជារបស់ប្រជាពលរដ្ឋមិនតម្រូវ ឱ្យមានការ បង់ប្រាក់ ឬពេលវេលា នោះទេ យុវជនខ្មែរក៏អាចសិក្សាឈ្វេងយល់ នៅទីនោះផងដែរ។ លោកបានបន្ដថា ពុទ្ធបដិមារជិត១ពាន់អង្គនោះ បានយកមកពីតាមប្រាសាទបុរាណផ្សេងៗ ជាពិសេស ប្រាសាទអង្គរវត្ដ។

លោកឆាន់ ចំរើន ក៏បានអំពាវដល់ពលរដ្ឋ ដែលមានឱកាសមកកាន់ខេត្ដសៀមរាប កុំភ្លេចចូលបន់ស្រន់ និងគោរពបូជាព្រះពុទ្ធនៅកន្លែងអភិរក្សដ្ឋានអង្គរ ព្រោះវត្ថុបុរាណមាន បារមីពូកែស័ក្ដិសិទ្ធិ គឺមាននៅទីនោះ៕

 

ព័ត៌មានផ្សេងទៀត