អាហារ​សាក​សម​ជាមួយ អ្នក​ដែលមាន​ស្បែក​មុខខ្លាញ់​ខ្លាំង​

12/10/2018 -  202

​អ្នក​ដែលមាន​ស្បែក​មុខខ្លាញ់​ច្រើន​លើសលុប ដល់​ពេលដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់ នៅក្នុង​ការរៀបចំ​រប​ប​អាហារ​របស់​អ្នក​ឡើងវិញ​ហើយ​។ ព្រោះ​កាលណា អ្នក​នៅតែ​បណ្តោយ​ញ៉ាំ​អាហារ​តាមចិត្ត មិន​ត្រឹមតែ​ធ្វើ​ស្បែក​មុខ​អ្នក​ឡើង​ខ្លាញ់​លើ​មុខ​កាន់តែច្រើន​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឲ្យ​កើតមុន រន្ធ​ញើស​កាន់តែ​រីក​ធំ និង​លេចឡើង​នូវមុន​ក្បាល​ខ្មៅ​កាន់តែច្រើន​។​

​ខាងក្រោម​នេះ ជា​អាហារ​ដែល​អ្នកមាន​ស្បែក​មុខខ្លាញ់​គួរ​បរិភោគ ដើម្បី​ជួយ​គ្រប់គ្រង​ការបញ្ចេញ​ប្រេង​ពី​ក្រ​ពេញ​sebaceous របស់​អ្នក​។ អាហារ​ទាំងនោះ​មានដូចជា ត្រសក់​, ពពួក​គ្រាប់​ធញ្ញជាតិ​, គ្រាប់ស្វាយចន្ទីរ​, គ្រាប់​ខ្នុរ​, គ្រាប់​អាល់​ម៉ុន​, ផ្លែ​ចេក​, ផ្លែ​បឺរ​, បន្លែ​Spinach, ផ្លែ​ក្រូច​, សូកូឡា​ពណ៌​ខ្មៅ​, ទឹកដូង​និង​ទឹក​ក្រូចឆ្មារ​៕

ព័ត៌មានផ្សេងទៀត