រកឃើញការលាក់ទុកសត្វព្រៃ មួយកន្លែងនៅស្រុកថ្មបាំង

14/10/2018 -  173

 

កោះកុង៖ក្រុមល្បាតដែលមានមន្ត្រីឧទ្យានុរក្ស រួមជាមួយកងកម្លាំងប្រដាប់អាវុធ និងប្រជាសហគមន៍ ប្រចាំស្នាក់ការល្បាតស្ទឹងព្រាត់ នៃឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង កាលពីថ្ងៃទី១៣ ខែតុលា បានធ្វើការចុះល្បាត បានជួបប្រទះការលាក់ទុកសត្វព្រៃចំនួន១ករណី ដែលបង្កឡើងដោយជនខិលខូចត្រង់ចំណុចមួយកន្លែង ស្ថិតក្នុងភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

កម្លាំងសមតិកិច្ចធ្វើការរឹបអូសបាន សត្វត្រកួតចំនួន៤ក្បាលស្មើនឹង១០គីឡូក្រាម (ងាប់២ក្បាល) សត្វកន្ត្រងចំនួន ៤ក្បាលស្មើនឹង៤គីឡូក្រាម (ងាប់៣ក្បាល) សត្វអណ្តើកចំនួន១ក្បាល ស្មើនឹងកន្លះគីឡូ​ក្រាម(រស់)។ កម្លាំងបានធ្វើការប្រមូល ហើយធ្វើការដកហូតសត្វទាំងនោះ ដោយធ្វើការដោះលែងចំពោះសត្វដែលរស់ចូលក្នុងព្រៃធម្មជាតិវិញ និងធ្វើការដុតបំផ្លាញ់ចោលចំពោះសត្វដែលងាប់៕

ព័ត៌មានផ្សេងទៀត