សុខ ស្រីនាង ក្លាយជាតំណាងក្រុមហ៊ុន កាមេរ៉ាFUJIFILM

15/10/2018 -  157

 

ភ្នំពេញ៖កញ្ញាសុខ ស្រីនាង​ តារាចម្រៀងដ៏ប្រចាំប្រចាំផលិតកម្មរស្មីហង្សមាស បានក្លាយជាទូតសុឆន្ទៈក្រុមហ៊ុនកាមេរ៉ាFUJIFILM នៅក្នុងប្រទេសកម្ពុជា។

សុខ ស្រីនាង បាននិយាយ ថា កញ្ញារំភើបណាស់ ដែលត្រូវបានធ្វើជាទូតសុឆន្ទៈ ក្នុងការចែកចាផលិតផលFUJIFILMនេះ ហើយវាជាលើកទី១សម្រាប់រូបកញ្ញាដែរ។ ស្រីនាង បាននិយាយបន្ត ថា នេះជាលើកទី១ហើយ ខណៈដែលនាងខ្ញុំធ្លាប់តែប្រើប្រាស់ទូរស័ព្ទក្នុងថតរូប។ ឥលូវនេះកាមេរ៉ា FUJIFILM នេះជាមិត្តរបស់ខ្ញុំហើយ ខ្ញុំនឹងយកវាទៅតាមខ្លួន ពេលទៅណាមក។

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បានបញ្ជាក់ ថា កញ្ញានឹងប្រើប្រាស់កាមេរ៉ានេះ ក្នុងសក​ម្មភាពការងារតែម្តងព្រោះថា វាមានគុណភាពល្អ ហើយសាមសមនឹងកញ្ញា ក៏ដូចជាមនុស្សគ្រប់វ័យ ដែ​លមានបំណង ប្រើប្រាស់កាមេរ៉ាថតរូបជាលក្ខខណៈគ្រួសារ និងការងារ ជាពិសេសនោះសម្រាប់អ្នកអាជីព ជាអ្នកសារព័ត៌មាន និងអ្នកថតរូប៕  

ព័ត៌មានផ្សេងទៀត