មកដល់កម្ពុជាវិញម៉េង កែវពេជ្ជតា មិននឹកស្មានថា ទទួលបានការស្វាគមន៍ច្រើនដល់ម្លឹង

15/10/2018 -  190

 

ភ្នំពេញ៖បន្ទាប់ពីធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញ តារាចម្រៀងចាស់វស្សាអ្នកនាងម៉េង កែវពេជ្ជតា បានទទួលការស្វាគមន៍ និងគាំទ្រជាច្រើនពីសំណាក់ក្រុមគ្រួសារ មិត្តភក្ដិ អ្នកគាំទ្រ ក៏ដូចជាអ្នកសារព័ត៌មានផងដែរ។

អ្នកនាងម៉េង កែវពេជ្ជតា បាននិយាយ ថា”ពេលនេះខ្ញុំបានមកដល់ទឹកដីកំណើត ជាទីនឹករលឹកហើយ​។ មិននឹកស្មានថា វត្តមានខ្ញុំត្រូវបានទទួលការស្វាគមន៍ពីក្រុមគ្រួសារ​ ពីមិត្ត​ ពីហ្វ៊ែន​ និងពីបងប្អូនសារពត៌មានយ៉ាងកុះករដូច្នេះទ​? សូមអរគុណដល់ក្រុមគ្រួសារម៉េងរបស់​នាងខ្ញុំ​ និងអរគុណបងប្អូនដែលជា​ Fans របស់ពេជ្ជតា​ អរគុណបងប្អូនសារពត៌មាន​ ទូរទស្សន៍​ ដែលខំចំណាយកម្លាំងកាយចិត្ត​ និងពេលវេលាដ៏មានតម្លៃមករង់ចាំទទួលស្វាគមន៍ដំណើរត្រលប់របស់នាងខ្ញុំ​ និងកូនៗ​”។

អ្នកនាងម៉េង កែវពេជ្ជតា បានអរគុណអ្នកមិនដែលបោះបង់អ្នកនាង​ ហើយអរគុណអ្នកគាំទ្រ ដែលនៅឆ្ងាយ​ ទោះមិនបានមក​ ក៏ជូនជាពាក្យលើកទឹកចិត្ត យ៉ាងកក់ក្តៅដល់អ្នកនាងផងដែរ៕

ព័ត៌មានផ្សេងទៀត