កុំភ្លេចល្ងាចនេះ!ក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមជម្រើសជាតិសិង្ហបុរី

16/10/2018 -  236

 

ភ្នំពេញ៖នៅវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី១៦ ខែតុលានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួត ជាមួយក្រុមជម្រើសជាតិសិង្ហបុរី ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅ​ពហុកីឡាដ្ឋានស្តាត​អូឡាំពិក។​ ក្រុមគោព្រៃកម្ពុជា ប៉ះក្រុមបាល់ទាត់សិង្ហបុរីល្ងាចនេះ គឺជាការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Keisuke Honda និងគ្រូបង្វឹកលោកFelix។

ការប្រកួតមិត្តភាពអន្ដរជាតិ២ប្រកួតកន្លងទៅនេះ ក្រោមការដឹកនាំរបស់លោក Keisuke Honda ទទួលបានលទ្ធផលស្មើ១ និងចាញ់១។ ក្នុងនោះចាញ់ម៉ាឡេស៊ី៣-១ និងស្មើទីម័រខាងកើត២-២។ ចុះចំណែកល្ងាចនេះកម្ពុជា អាចយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរីបានទេ?៕

ព័ត៌មានផ្សេងទៀត