នាយឧត្តមសេនីយ៍ឆៃ ស៊ីណារិទ្ធ៖ពួកឧក្រិដ្ឋជនបច្ចេកវិទ្យា គឺកាន់តែមានការវិវឌ្ឍន៍ឥតឈប់ឈរ

16/10/2018 -  1983

 

ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹង ថា ពួកឧក្រិ​ដ្ឋជនបច្ចេកវិទ្យា គឺកាន់តែមានការវិវឌ្ឍន៍ឥតឈប់ឈរ ដោយបានបង្កឲ្យមានបទល្មើសបច្ចេកវិទ្យាជាបន្តបន្ទាប់ផងដែរ។

លោកនាយឧត្តមសេនីយ៍ឆៃ ស៊ីណារិទ្ធ បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា នាព្រឹកថ្ងៃទី១៦ ខែតុលានេះថា”ពួកឧក្រិដ្ឋជនបច្ចេកវិទ្យា គឺកាន់តែមានការវិវឌ្ឍន៍ឥតឈប់ឈរ ដើម្បីរកគ្រប់វិធីធ្វើយ៉ាងណាសំដៅប្រព្រឹត្តបទល្មើស ដូចជា៖បទល្មើស Online ល្បែងស៊ីសង ឆបោក ក៏ដូចជាជួញដូរមនុស្ស ដែលយើងត្រូវតែយកចិត្តទុកដាក់ ដោយមិនអាចធ្វេសប្រហែសបានឡើយ។ ដូច្នេះយើងត្រូវបង្កើនធនធានមនុស្សរបស់យើងឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បី ប្រើប្រាស់សម្រាប់តស៊ូប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា”។

សូមជម្រាប ថា វគ្គបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យានេះ មានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដោយមានមន្រ្តីនគរបាលជាសិក្ខាកាម សរុបចំនួន៣០រូប មកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា២៥រូប និងមកពីនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេក​ទេ​ស៥រូប ដែលរៀបចំដោយនាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ​ សហការណ៍ជាមួយ អគ្គ​កុងស៊ុល​ផ្នែក​ច្បាប់​ របស់​ស្ថានទូត​សាធារដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានផ្សេងទៀត