ចំប៉ីខ្មៅសារភាពកំហុស ក្រោយកញ្ញាធី សុវណ្ណថា ព្រមានប្តឹង

18/10/2018 -  651

 

ភ្នំពេញ៖អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ ថា  Heng yin ឬចំប៉ីខ្មៅ បានចេញមុខសារភាពកំហុស និងសុំសាធារណៈជនអធ្យាស្រ័យ ក្រោយរងការព្រមានប្ដឹងពីកញ្ញាធី សុវណ្ណថា អតីតអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីល្បាញ និងបច្ចុប្បន្នជាអ្នកន​យោ​បាយវ័យក្មេង កាលពីថ្ងៃពុធ។ 

កញ្ញាធី សុវណ្ណថា កាលពីថ្ងៃទី១៧ ខែតុលា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន ថា”សារព្រមាន​ ២៤ម៉ោង ករណីប្រមាថ​ឈុត​“ទេពីស្រីសួគ៌​ឦសាន​បុរៈ”សូមព្រមានលោក​Heng Yin (ចំប៉ីខ្មៅ)​ដែលបានប្រមាថ​លើពាក្យ ​“ឦសាន​បុរៈ”ឦសាន​បុរៈ​ ជាពាក្យតំណាង​ឈុតវប្បធម៌ជាតិ​ខ្មែរ​ ជាឈ្មោះទីក្រុង​បុរា​ណខ្មែរ​ និងជាឈ្មោះនៃអតីត:ព្រះមហាក្សត្រខ្មែរ​“ព្រះបាទឦសាន​វរ្ម័ន​ទី១”នៅសតវត្ស​ទី៦-៧នៃប្រវត្តិសាស្ត្រខ្មែរ”។

ប៉ុន្ដែនៅថ្ងៃទី១៨ ខែតុលា Heng yin ឬចំប៉ីខ្មៅ បានទៅជួបកញ្ញាធី សុវណ្ណថា ដោយបានសារភាពកំហុស និងស្នើសុំអធ្យាស្រ័យផងដែរ។ កញ្ញាធី សុវណ្ណថា បានសរសេរនៅលើហ្វេសប៊ុក នារសៀលថ្ងៃនេះ ថា”នាងខ្ញុំទទួលជូប​ Heng yin (ចំប៉ីខ្មៅ)​ ដែលបានចូលខ្លួនសារភាព​ ទទួលស្គាល់កំហុស​លើកម្រាមដៃ១០​ សុំអធ្យាស្រ័យ​ជាសាធារណៈ​ ចំពោះការប្រើពាក្យសម្តីឆ្គាំឆ្គង​ លើវប្បធម៌ជាតិ។ ថ្ងៃស្អែក​ Heng yin​ នឹងជួប​ជាមួយមន្ត្រីជំនាញវប្បធម៌អាជ្ញាធរ​ និងសមាគមន៍សិល្បៈ​ មានចំណាត់ការយ៉ាងណានោះ​ ខ្ញុំនឹងជម្រាបជូនបងប្អូនបន្ត”៕  

ព័ត៌មានផ្សេងទៀត