ប៊ុត សីហា តូចចិត្តពេលចេញបទចម្រៀងមិនចម្លងគេ តែមិនមានអ្នកចូលមើលក្នុងយូធូប

14/11/2018 -  98

 

ភ្នំពេញ៖តារាចម្រៀងមកពីខេត្តកំពង់ស្ពឺលោកប៊ុត សីហា បានបង្ហាញអារម្មណ៍តូចចិត្ត នៅពេលដែលបទចម្រៀងរបស់លោក ជាបទចម្រៀងមិនចម្លងពីគេ ប៉ុន្ដែមិនមានអ្នកចូលមើលច្រើន នៅក្នុងយូធូ។

ការបង្ហាញដូចនេះ បន្ទាប់ពីលោកប៊ុត សីហា បានចេញបទចម្រៀងថ្មីមួយទៀត ដែលមានចំណងជើង ថា”គុណគ្រូ”នៅក្នុង​ផលិតកម្ម​ មរតក​មេឌា​។  

តារាចម្រៀងប៊ុត សីហា បានសរសេរនៅលើហ្វេសប៊ុក ថា”សុំស៊ែឲ្យបាន១ខេមកណាសូមអង្វរតោះ។បទមិនចម្លងគេសោះតែមិនមានអ្នកចូលមើលតើយល់អារម្មណ៍ដែលគេដៀលទេ បើផលិតកម្មគេផ្សេងចម្លងគេមើលអើយមើលចុះខ្ញុំធ្វើថ្មីនេះ មិចមិនមានអ្នកចូលមើលមិនទាំងបាន១០០ខេផង អ្នកដែលដៀលខ្ញុំជេខ្ញុំបានស៊ែបានស្តាប់នៅ។ចង់ប្រាប់ថាទោះជាដៀលជេខ្ញុំបានស្រលាញ់បងប្អូនគ្រប់ៗគ្នារហូតមិនជិនណាយទេ”។  

គួររំលឹក ថា កាលពីពេលថ្មីៗនេះលោកប៊ុត សីហា បានបង្ហាញគម្រោងរបស់លោក ទៅធ្វើការងារនៅក្រៅប្រទេស ហើយឈប់ប្រកបអាជីពជាអ្នកចម្រៀងបន្តទៀត។ ប៉ុន្ដែអ្វីគួរឲ្យភ្ញាក់ផ្អើលនោះ គឺលោកនៅតែបានចេញបទចម្រៀងថ្មីបន្តទៀត៕

 

ព័ត៌មានផ្សេងទៀត