គ្រឿងផ្សំ​៣​មុខ​នេះជួយ​កម្ចាត់​ស្នាម​អុច​ខ្មៅ ជាំ អាចម៍រុយ​គ្មាន​សល់​

15/11/2018 -  150

​ស្នាម​អុច​ខ្មៅៗ​លើ​ស្បែក ជាធម្មតា កើតឡើង​ដោយសារតែ​ការកើនឡើង​នៃ​ជាតិ melanin នៅក្នុង​រាងកាយ​។ កត្តា​ផ្សេងទៀត ដែល​បណ្តាលឲ្យ​ស្បែក​មុខ​ប្រែប្រួល​ខុស​ប្រក្រតី​បែបនេះ ដោយសារ​ស្បែក​របស់​អ្នក រង​ការប៉ះទង្គិច​ខ្លាំងពេក ពី​ពន្លឺព្រះអាទិត្យ និង​បណ្តាលមកពី​ការ​កង្វះ​វីតាមីន​ក្នុង​ខ្លួន​, ការ​គេង​មិន​គ្រប់គ្រាន់​, អតុល្យភាព​អ័រម៉ូន​, ការ​មាន​ផ្ទៃពោះ ឬ​ផលប៉ះពាល់​នៃ​ការប្រើ​ថ្នាំ​មួយចំនួន​។ ប្រសិនបើ​ចង់​ដោះស្រាយ​បញ្ហា​នេះ ដោយ​ប្រើ​វិធី​ធម្មជាតិ អ្នក​អាច​សាកល្បង​អនុវត្ត​រូបមន្ត​ខាងក្រោម​។ ព្រោះ​បើតាម​ការចុះផ្សាយ​ដោយ​គេហទំព័រ​សុខភាព​និង​សម្រស់ គ្រឿងផ្សំ​បី​មុខ​នេះ អាចជួយ​កម្ចាត់ ស្នាម​អុច​ខ្មៅ ជាំ អាចម៍រុយ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​គ្រឿងផ្សំ ៖ ម្ស៉ៅ rolled oats២​ស្លាបព្រា ទឹកឃ្មុំ​សុទ្ធ​១​ស្លាបព្រា និង​ទឹកដោះគោ​ស្រស់​២​ស្លាបព្រា​។​

​វិធី​ធ្វើ ៖ យក​គ្រឿងផ្សំ​ទាំងបី​មុខ ដាក់​ក្នុង​កូនចាន​មួយ ហើយ​ច្រប​ល់វា​ឲ្យចូល​គ្នា​សព្វ​។ 

​វិធី​ប្រើ ៖ លាងមុខ​ឲ្យ​ស្អាត ហើយ​យក​ល្បាយ​ខាងលើ មក​លាប​លើ​ផ្ទៃមុខ​និង​ក រក្សាទុក​៣០​នាទី ចាំ​លាងជម្រះ​មុខ​ចេញ​។ លាងមុខ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ ហើយ​លាប​ក្រែម​ផ្តល់សំណើរ​ដល់​ស្បែ​កតាមក្រោយ​។ 

​ពេលវេលា​សាក​សម​បំផុត សម្រាប់​ការប្រើប្រាស់​ម៉ាស​បិទមុខ​ប្រភេទ​នេះ គឺ​នៅ​ពេលយប់​។ អ្នក​គួរ​អនុវត្តតាម​រូបមន្ត​នេះ ឲ្យបាន​យ៉ាងហោចណាស់ ២​ឬ​៣​ដង​ក្នុង​មួយ​សប្តាហ៍ និង​ទៀងទាត់ នោះ​នឹង​ទទួលបាន​លទ្ធផល​ល្អ​បំផុត​។​

​ទន្ទឹមនឹងនោះ អ្នក​គួរ​ចៀសវាង​ស្ថិតនៅក្រោម​ពន្លឺ​ថ្ងៃ​ក្តៅ​ខ្លាំង និង​គួរ​ញ៉ាំ​បន្លែ ផ្លែឈើ ដែលមាន​សុខភាព​ល្អ ឲ្យបាន​ច្រើន ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់ ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់ និង​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់ ដាក់លក់​យ៉ាង​គគ្រឹក​គ្រេង​នៅលើ​ទីផ្សារ ដែល​អាចមាន​ផ្ទុក​សារធាតុ​គីមី​បំផ្លាញ​ស្បែក​។ 

​ប៉ុន្តែ​យ៉ាងណាក៏ដោយ ប្រសិនបើ​អនុវត្ត​រូបមន្ត​ផ្សំ​ពី​គ្រឿងផ្សំ​៣​មុខ​ខាងលើ ហើយ​នៅតែ​មិនបាន​ផល ដល់​ពេលដែល​អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​ខាង​ស្បែក ដើម្បី​ពិគ្រោះ​យោបល់ ដើម្បី​ស្វែងរក​មូលហេតុ​ជាក់លាក់​៕

ព័ត៌មានផ្សេងទៀត