យាន​អវកាស​​InSight​​របស់​​ណា​សា​​ចុះចត​​ដោយ​ជោគជ័យ​​លើ​ភព​អង្គារ​

28/11/2018 -  57

​បន្ទាប់ពី​ការធ្វើដំណើរ​អស់​រយៈពេល​៧​ខែ​ឆ្លងកាត់​លំហ​អាកាស ទីបំផុត​យានអវកាស​InSight​របស់​អង្គកា​រណា​សា​(NASA) បាន​ចុះចត​ដោយ​ជោគជ័យ​នៅលើ​ភព​អង្គារ​។ ទីតាំង​ដែល​យាន​អវកាស​InSight ចុះចត​មាន​ឈ្មោះថា​Elysium Planitia​។ យាន​អវកាស​InSight​បាន​ចុះចត​នៅលើ​ភព​អង្គារ​កាលពី​ថ្ងៃ​ចន្ទ ប្រហែល​នឹង​ម៉ោង​៣​ជិត​ភ្លឺ​ថ្ងៃ​អង្គារ​ម៉ោង​នៅ​កម្ពុជា ក្រោយ​ធ្វើដំណើរ​ចម្ងាយ​៤៨០​លាន​គីឡូម៉ែត្រ​ពី​ផែនដី ដើម្បី​បំពេញបេសកកម្ម​រយៈពេល​២​ឆ្នាំ សិក្សា​ស្រាវជ្រាវ​ផ្ទៃ​ខាង​ក្នុងនៃ​ភព​អង្គារ​។​

​ក្រោយ​ចុះចត​យាន​អវកាស​ក៏បាន​បញ្ជូន​រូបភាព​មួយចំនួន មកកាន់​ក្រុមការងារ​អង្គការ​ណា​សា​។ នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​បំផុត​មួយ​របស់​អង្គការ​ណា​សា ហើយក៏​ជា​លើកដំបូង​ក្នុង​រយៈពេល​៦​ឆ្នាំ ដែល​យានអវកាស​របស់ខ្លួន​បាន​ចុះចត​នៅលើ​ភព​អង្គារ បន្ទាប់ពី​យាន​Rover​បាន​ចុះចត​កាលពី​ឆ្នាំ​២០១២៕

​សូម​ទស្សនា​វីដេអូ​នៃ​ការចុះ​ចត​របស់​យានអវកាស​InSight៖


ព័ត៌មានផ្សេងទៀត