កូនភ្លោះ​​ខ្លួន​ជាប់​គ្នា​​​ជន​ជាតិ​​ប៊ូ​តង់​​​វះកាត់​​​ដោយ​​ជោគជ័យ​​​នៅ​អូស្ដ្រាលី​​​

28/11/2018 -  68

​កូនភ្លោះ​ខ្លួន​ជាប់​គ្នា​ជនជាតិ​ប៊ូ​តង់ បានទទួល​ការវះកាត់​ដោយ​ជោគជ័យ​នៅក្នុង​មន្ទីរពេទ្យ​នៃ​ប្រទេស​អូស្ដ្រាលី​។ ក្រោយ​ការវះកាត់​យ៉ាង​យកចិត្ដទុកដាក់​ពី​ក្រុមគ្រូពេទ្យ កូនភ្លោះ​ស្រី​ទាំងពីរ​រូបនេះ​បាន​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​២៦​វិច្ឆិកា​នេះ ដោយ​គ្រូពេទ្យ​អះអាងថា ពួកគេ​បាន​ធូរស្បើយ​ពី​មុខរបួស​ច្រើន​ហើយ និង​ចាប់ផ្ដើម​មាន​សកម្មភាព​ដាច់ដោយឡែក​ពីគ្នា​។​

​កូនភ្លោះ​ទាំងពីរ​មាន​អាយុ​១៥​ខែ ឈ្មោះ​Nima​និង​Dawa មានន័យថា “​ព្រះអាទិត្យ​” និង “​ព្រះ​ចន្ទ​” បានទទួល​ការវះកាត់​ផ្ដាច់ចេញ​ពីគ្នា​កាលពី​ថ្ងៃទី​០៩​វិច្ឆិកា រយៈពេល​មួយ​ខែក្រោយ​ធ្វើដំណើរ​ទៅដល់​ប្រទេស​អូស្ដ្រាលី​។ គ្រូពេទ្យ​ឲ្យដឹង​ដែរថា ពេលនេះ​ក្មេងស្រី​ទាំងពីរ​បាន​ជាសះស្បើយ​ច្រើន​ហើយ​ដំណាក់កាល​បន្ទាប់​នៅ​តាមដាន​លើ​សកម្មភាព​របស់គេ ថា​មាន​អ្វី​ខុស​ប្រក្រតី​ឬ​យ៉ាងណា​ក្រោយពេល​វះកាត់​រួច​៕​

 

ព័ត៌មានផ្សេងទៀត