លោកLeonardo Vitorinoសរសើរកូនក្រុមរបស់ខ្លួន ថា”ពួកគេបានធ្វើល្អជាងមុន”

30/11/2018 -  75

ភ្នំពេញ៖អ្នកដឹកនាំក្រុមបាល់ទាត់ភ្នំពេញក្រោនឈុតធំលោកLeonardo Vitorino បានថ្លែងសរសើរកូនក្រុមរបស់ខ្លួន ថា ពួកគេធ្វើបានល្អជាងមុន ទាំងផ្នែកបច្ចេកទេស និងគុណភាពនៃការប្រកួត។ នេះបើតាមគេហទំព័រផ្លូវការរបស់ភ្នំពេញក្រោន។

លោកLeonardo Vitorino ថ្លែងក្រោយបញ្ចប់ការហ្វឹកហាត់កាលពីថ្ងៃពុធ ថា”នៅពេលនេះយើងផ្តោតខ្លាំងលើកាយសម្បទារបស់កីឡាករ ដើម្បីឲ្យពួកគាត់មានភាពរឹងមាំ និងមួយទៀតលើបច្ចេកទេសនៃការប៉ះបាល់ ហើយនៅខែក្រោយយើងនឹងផ្តោតលើបច្ចេកទេសថ្មីផ្សេងទៀត”។

លោកបានសរសើរកូនក្រុមរបស់ខ្លួន ថា”ពួកគេបានធ្វើល្អជាងមុននោះនៅចំនុចមួយចំនួនដូចជា៖ បច្ចេ​កទេសនៃការលេងបាល់ និងមានភាពយល់ដឹងច្រើនពីគុណភាពនៃការប្រកួតនីមួយៗ ហើយជាពិសេ​សនោះគឺការគ្រប់គ្រងបាល់ឲ្យបានច្រើន ដោយមិនត្រូវធ្វេសប្រហែសធ្វើឲ្យបាត់បង់បាល់ដោយងាយៗនោះទេ”៕

 

ព័ត៌មានផ្សេងទៀត