ក្រុមហ៊ុនមួយអះអាង ថាអាចដោះសោរ(unlock)ទូរស័ព្ទiPhoneបាន តែចំណាយជិត៤ពាន់ដុល្លារ

30/11/2018 -  64

 

ភ្នំពេញ៖ក្រុមហ៊ុនDriveSavers បានប្រកាសថា គេអាចជួយដោះសោរ(unlock) ទូរស័ព្ទ iPhone បានប្រសិនបើលោកអ្នក ភ្លេចលេខសម្ងាត់ បញ្ចូលលេខសម្ងាត់ច្រើនដងពេក ឬ ទូរស័ព្ទដែលម្ចាស់បានទទួលមរណភាព ក្នុងតម្លៃប្រមាណ៣៩០០ដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សព្វផ្សាយ នៅលើទំព័រហ្វេសប៊ុក របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា។

ប្រភពដដែល​ បានឲ្យដឹងបន្ត ថា DriveSavers អះអាងថាអ្នកអាច back up ទិន្នន័យបន្ទាប់ពីគេដោះសោររួច ហើយអ្នកអាចទាញយកទិន្នន័យដូចជា រូបភាព វីដេអូ លេខទំនាក់ទំនង(contacts) សារ(messages) សំឡេងថត និង notes។

ក្រៅពីទូរស័ព្ទ iPhone ក្រុមហ៊ុននេះក៍អាចដោះសោរទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធ Android Windows និងBlackBerry បានផងដែរ។ កម្មវិធីដោះសោរនេះគឺ សម្រាប់អតិថិជនទូទៅ ពុំមែនសម្រាប់សមត្ថកិច្ច ហើយទាមទារឲ្យអតិថិជនផ្តល់ ឯកសារបញ្ជាក់ផ្លូវការ មុនពេល ទទួលបានទូរស័ព្ទដែលបានដោះសោរ៕  

ព័ត៌មានផ្សេងទៀត