លោកយស់ បូវណ្ណៈ អតីតតារាភាពយន្ត ត្រឡប់មកកម្ពុជាជាថ្មី ដើម្បីថតរឿង”លោកឪពុក”

03/12/2018 -  71

 

ភ្នំពេញ៖អតីតតារាភាពយន្តលោកយស់ បូវណ្ណៈបានត្រឡប់មកកាន់កម្ពុជាសាជាថ្មីដើម្បីមកថតរឿងដុំមួយជូនផលិតកម្មមហាហង្សរឿង«លោកឪពុក»។លោកបានបង្ហាញក្តីរីករាយពន់ពេកដែលបានបង្ហា​ញស្នាដៃជូនទស្សនិកជនហើយអ្វីដែលប្លែកពិសេសលោកយស បូវណ្ណៈបានដាក់មួយម៉ាត់ឲតួសម្តែងរលកក្រោយត្រូវចេះរួមគ្នាហើយកុំកើតជំងឺតួឯកមិនមានអ្វីប្រសើរឡើង។

លោកយស បូវណ្ណៈបានប្រាប់ថារឿង«លោកឪពុក»គឺជាសាច់រឿងប្រកបដោយការដាក់អារម្មណ៍ខ្ពស់មានការសម្តែងខ្លាំងដែលនិយាយពីសង្គមកម្ពុជា។អ្វីដែលលោកសប្បាយចិតត្តបានសម្តែងជាមួយតួថ្មីចាស់ពិសេសជាមួយចាន់ តារាទីនិងអរគុណដល់ផលិតកម្មមហាហង្សបានគាស់កកាយតួចាស់ៗជំនាន់មុនមកសម្តែង។លោកថាយើងសិល្បៈករត្រូវរួមគ្នាចេះស្រឡាញ់កុំគិតរលមុនរលកក្រោយ។

លោកយស បូវណ្ណៈ នៅតែបន្តរក្សាទំនាក់ទំនងជាមួយអ្នកសិល្បៈ និងផលិតករដដែល បើទោះបីជាលោកបានផ្អាកទទួលយកការងារសិល្បៈក៏ដោយ។ លោកតែងបង្ហាញវត្តមានជាញឹកញាប់ក្នុងកម្មវិធីជួបជុំរបស់អ្នកសិល្បៈ ពិសេសកម្មវិធីដែលមានវត្តមានសិល្បករពីកម្ពុជាទៅច្រៀងរាំជូនជនជាតិខ្មែរស្តាប់ និងរាំលេងកម្សាន្តនោះ។

សូមជម្រាប ថា​ លោកយស់ បូវណ្ណៈ ធ្លាប់ចូលរួមសម្តែងរឿងល្បីមួយចំនួនក្នុងសម័យកាលនោះមានដូចជារឿង “បិទភ្នែកហែកទ្រូង” (សម្ដែងជាមួយ អ្នកនាង អម្ពរ ទេវី ),រឿង “ព្រាននារីអស់លក្ខណ៍” (សម្ដែង ជាមួយ អ្នក នាង អ៊ុ សុវណ្ណនី) , រឿង “ទាសីស្នេហ៍” (សម្តែងរួមជាមួយ ចាន់តារាទី) និងក្រោយៗមកទៀត ជាមួយ អ្នកនាង សុខ ស្រីមុំ, កែវ កល្យាណ និងតារាៗល្បីៗជាច្រើនទៀត។ភាពយន្តដែលធ្វើឲ្យទស្សនិកជនចងចាំលោកមិនភ្លេចនោះគឺរឿង”ព្រានព្រៃដំរីដេញ”ដែលបានចាប់ដៃគូសម្ដែង ជាមួយនឹងលោកស្រី កែវ កល្យាណ៕  

ព័ត៌មានផ្សេងទៀត