អដ្ឋិធាតុ​លោក Beat Richner​នឹង​យក​តម្កល់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​

03/12/2018 -  55

​អដ្ឋិធាតុ លោក​វេជ្ជបណ្ឌិត Beat Richner អតីត​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា នឹង​ត្រូវ​ដឹក​តាម​យន្តហោះ ពី​ប្រទេស​ស្វីស មក​កាន់​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​០៥ ធ្នូ ខាងមុខនេះ ដើម្បី​យក​មក​តម្កល់ ក្នុង​ចេតិយ ខាង​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​។  

​លុះ​នៅ​ថ្ងៃទី ៦ ខែ​ធ្នូ ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ទ្រង់​បាន​សព្វព្រះរាជហឫទ័យ នឹង​យាង​ប្រោស​ព្រះរាជទាន ធូប​ទាន និង​កម្រងផ្កា នា​ចេតិយ​តម្កល់​អដ្ឋិ​លោក​វេជ្ជបណ្ឌិត Beat Richner​។

​ក្នុង​ពិធី​នេះ ក៏​មាន​ការ​និមន្ត​ព្រះសង្ឃ​ជិត ៧០០​អង្គ ដើម្បី​ប្រារព្ធ​ពិធី បង្សុកូល​តាម​ប្រពៃណី​ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា​ផង​ដែរ​។ នេះ​បើ​តាម​ការបញ្ជាក់ ពី​លោក ដេ​នីស ឡូ​រ៉ង់ (Denis Laurent) អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​៕

ព័ត៌មានផ្សេងទៀត