គុណប្រយោជន៍​របស់​ឫស ធាង ផ្កា​និង​ស្លឹកត្នោតសម្រាប់​សុខភាព​

04/12/2018 -  66

​ត្នោត ជា​ដើមឈើ​មួយ​ប្រភេទ​របស់​កម្ពុជា ដែលមាន​គុណប្រយោជន៍​ច្រើនយ៉ាង ចាប់តាំងពី ឫស ដើម ធាង ស្លឹក ផ្កា ផ្លែ​។ បើនិយាយពីគុណប្រយោជន៍សម្រាប់សុខភាព ឫស​ត្នោត មាន​រសជាតិ​ផ្អែម​ត្រជាក់ ត្រូវគេ​យកមក​ដាំទឹក​ពិសា ជួយ​កែ​អាការ​ក្តៅ​ក្នុង គ្រុ​នក្តៅ និង​រលាក​ក្រពេញទឹកមាត់ (Tonsili​ប​tis)​បាន​។ អ្នកខ្លះ ប្រើ​ជា​ថ្នាំ​ប៉ូវ​កម្លាំង និង​ទម្លាក់​ព្រូ​ន ឬ​សត្វល្អិត បំបាត់​គ្រុនក្តៅ ចេញ​ស្អូច (Rebulla)​លើ​កុមារ​។ រីឯ​ធាងត្នោត ប្រសិនបើ​ធាង​ស្រស់ ត្រូវ​យកទៅ​អាំងភ្លើង ឬ​រោល ហើយ​ពូត​យក​ទឹក​មក​ទទួលទាន កែ​អាការ​រាក​រូស ឈឺ​ស្ពឹក​ស្រ​ពន់​។ ចំពោះ​ផ្កាត្នោត ដែលមាន​រសជាតិ​ផ្អែម​ត្រជាក់ ប្រើ​សម្រាប់​កែ​គ្រុ​នក្តៅ បំបាត់​ស្អូច ជួយ​ទម្លាក់​ព្រូ​ន​។ ចំណែក​ស្លឹកត្នោត​វិញ បើ​លីង​ឲ្យ​លឿង ហើយ​បុក​រហូត​ក្លាយទៅជា​ម្ស៉ៅ​ម៉ដ្ឋ​ផង អាច​ជក់ ឬ​បុរាណ​លោក​ថា អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈាម សម្រាប់​អ្នកមាន​ជំងឺលើសឈាម​៕ ប្រភព៖antkh

ព័ត៌មានផ្សេងទៀត