វៀតណាម​​នឹង​ចេញលក់​​ស្មា​ត​ហ្វូន​​ដំបូង​បំផុត​​របស់ខ្លួ​ន​​សប្ដាហ៍​ក្រោយ​

04/12/2018 -  43

​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​បំផុត​មួយ​របស់​វៀតណាម Vingroup នឹង​ចេញលក់​ស្មា​ត​ហ្វូន​ដំបូង​បំផុត​របស់ខ្លួ​ន​នៅ​ថ្ងៃទី​១៤​ធ្នូ​នេះ ដែលជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​។ ស្មា​ត​ហ្វូន​ដែល​ចេញលក់​នេះមាន​ម៉ាក​សញ្ញា​ថា​'Vsmart' នឹង​ចាប់ផ្ដើម​វាយលុក​ទីផ្សារ​ក្នុងស្រុក​សិន ហើយ​នៅពេល​ទទួលបាន​ជោគជ័យ ក្រុមហ៊ុន​នឹង​បន្ដ​វាយលុក​ទីផ្សារ​អន្ដរជាតិ​។ 

​ទូរស័ព្ទ​ម៉ាក​'Vsmart' ផលិត​នៅ​រោងចក្រ​ស្ថិតនៅ​ទីក្រុង​Haiphong​ភាគ​ខាងជើង​ប្រទេស​វៀតណាម ដោយ​អាច​ផលិត​បាន​៥​លាន​ស្មា​ត​ហ្វូន​ក្នុង​មួយឆ្នាំ សម្រាប់​ដំណាក់កាល​ដំបូង​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​។ សេចក្ដីថ្លែងការណ៍​បន្ថែ​ម​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ភាគហ៊ុន​៥១​ភាគរយ​នៃ​ក្រុមហ៊ុនអេ​ស្ប៉ាញ​BQ ហើយ​ក្រុមហ៊ុន​នឹង​ប្រើប្រាស់​អ្នកជំនាញ​អេ​ស្ប៉ា​ញ សម្រាប់​ការអភិវឌ្ឍ​ផលិត​។ នៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន​Vingroup​នឹង​ផលិត​ទូរទស្សន៍​វៃឆ្លាត រួមទាំង​ផលិតផល​វៃឆ្លាត​ផ្សេងទៀត​៕
.

ព័ត៌មានផ្សេងទៀត