​ខេង សុបញ្ញា ទទួល​បាន​ការងារ​ជា​គ្រូ​បង្វឹក ​​នៅ​អង្គការ​ផ្កាយ​សមុទ្រ

05/12/2018 -  45

 

ភ្នំពេញ៖លោខេង សុបញ្ញា អតីត​កីឡាករ​U16 ​ជម្រើស​ជាតិ​កាល​​ឆ្នាំ​២០១២​ ​​បានទទួល​​ការងារ​ជា​​គ្រូ​បង្វឹក​​​នៅ​អង្គការ​ផ្កាយ​សមុទ្រ​ តាំង​ពី​ឆ្នាំ​២០១៥​ រហូត​ដល់​បច្ចុប្បន្ន។​ ​លើស​ពី​នេះ​ទៅ​ទៀត​ ​​​សុបញ្ហា ក៏​ទទួល​​បាន​ការងារ​​ក្រៅ​​ម៉ោង​ ​ដោយ​បង្ហាត់​យុវជន​U18 KHM  ផង​ដែរ។​​ ​​ការ​ដែល​ទទួល​បាន​ការងារ​​បង្វឹក​ផ្នែក​បាល់ទាត់​នេះ​ ក្រោយ​រូប​គេ​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បាល់ទាត់​កម្រិត​ C ​ជោគ​ជ័យ​(ទទួល​វិញ្ញាបនបត្រ) រយៈ​ពេល​២ ឆ្នាំ​​មក​ហើយ​ ​​ជា​មួយ​គ្រូ​ឧទ្ទេស​​របស់​AFC  ​លោកប្រាក់ សុវណ្ណារ៉ា និង ​ទើប​​បញ្ចប់​វគ្គ​​បណ្ដុះបណ្ដាល​​គ្រូ​បាល់ទាត់​កម្រិត​​ B ​ក្នុង​រយៈ​ពេល​ ២ ខែ​មក​នេះ។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័រ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។

ដោយ​ស្រលាញ់​វិស័យ​បាល់ទាត់​ ​​​គ្រូ​បង្វឹក​ឈុត​ U14 បុរស​ ​និង ឈុត​14​នារី​​​របស់​អង្គការ​ផ្កាយ​សមុទ្រ​​រូប​នេះ​ ​ពេញ​ចិត្ត​​នឹង​ការងារ​បច្ចុប្បន្ន​ ដែល​បាន​រួម​ចំណែក​​វិស័យ​បាល់ទាត់​សម្រាប់​ស្ថាប័ន​ និង​ បាល់ទាត់​ជាតិ។​ ​​គ្រូ​បង្វឹក​​​ត្រឹម​វ័យ​ ​២៤ ​ឆ្នាំ​រូប​នេះ ​​បាន​ឆ្លង​វគ្គ​សិក្សា​ខ្លីៗ​​​ ទាក់​ទង​នឹង​បាល់ទាត់​​ដូច​ជា​ ​ផ្នែក​កម្លាំង (Fitness) , ហ្វូតសាល  និង​ គ្រូ​បង្វឹក​ផ្នែក​ចាំ​ទី​ជា​ដើម៕  

ព័ត៌មានផ្សេងទៀត