អដ្ឋិធាតុ​​លោក​​Beat Richner​​ដង្ហែ​ពី​ប្រទេស​​ស្វីស ​មកដល់​​ខេត្ត​សៀម​រាប​​ហើយ​​​

05/12/2018 -  54

តាម​ការគ្រោងទុក អដ្ឋិធាតុ​លោក​វេជ្ជបណ្ឌិត Beat Richner អតីត​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ត្រូវបាន​ដឹក​ពី​ប្រទេ​ស្វីស មកដល់​ព្រលាន​យន្តហោះ ខេត្ត​សៀមរាប​ហើយ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៥ ធ្នូ​នេះ ដោយ​មាន​ពិធីសូត្រមន្ត​គោរព​វិញ្ញាណក្ខន្ធ​ផងដែរ​។ អដ្ឋិធាតុ​ត្រូវបាន ហែ​ចេញពី​ព្រលានយន្តហោះ ទៅកាន់​បណ្តា​ផ្លូវ​មួយចំនួន ក្នុង​ក្រុង​សៀមរាប មុន​ឆ្ពោះទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ទី​ដែល​ត្រូវ​តម្កល់​ធាតុ​របស់លោក​។​

​សូមបញ្ជាក់​ថា ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ នៅ​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ទ្រង់​បាន​សព្វព្រះរាជហឫទ័យ នឹង​យាង​ប្រោស​ព្រះរាជទាន ធូប​ទាន និង​កម្រងផ្កា នា​ចេតិយ​តម្កល់​អដ្ឋិ​លោក​វេជ្ជបណ្ឌិត Beat Richner​។​ ​ក្នុង​ពិធី​នេះ ក៏​មាន​ការ​និមន្ត​ព្រះសង្ឃ​ជិត ៧០០​អង្គ ដើម្បី​ប្រារព្ធ​ពិធី បង្សុកូល​តាម​ប្រពៃណី​ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា​ផង​ដែរ​៕

 

ព័ត៌មានផ្សេងទៀត