​ថៅកែ​កំពង់ចម្លង​អរិយ​ក្សត្រ​-​ភ្នំពេញ បាញ់​សម្លាញ់​ខ្លួនឯង​

05/12/2018 -  150

​បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ថៅកែ​កំពង់ចម្លង​អរិយ​ក្សត្រ​-​ភ្នំពេញ បាន​បាញ់​សម្លាប់​ខ្លួនឯង ដោយសារ​មាន​វិបត្តិ​ផ្ទាល់ខ្លួន​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​ធ្នូ  នៅ​ចំណុច​នៅក្នុង​បន្ទប់​ផ្ទះ (​ទីស្នាក់ការ​) ស្ថិតក្នុង ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ។​

​បើ​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ វ៉ាន់ រ៉ា​ម៉ុន អាយុ​៥៧​ឆ្នាំ មាន​មុខរបរ​ជា នាយករង នាយកដ្ឋាន អន្តោប្រវេសន៍ និង​ជា​ម្ចាស់​ភាគហ៊ុន កំពង់ចម្លង​ទូកដរ អរិយ​ក្សត្រ​-​ភ្នំពេញ ពិតជា​បាន​បាញ់​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ដោយ​ប្រើបាស់​អាវុធខ្លី K59 បាញ់​ចំនួន ០១​គ្រាប់ ត្រង់​សៀតផ្កា​ខាងស្ដាំ ធ្លាយ​មក​ខាងឆ្វេង​៕


ព័ត៌មានផ្សេងទៀត