ភ្នំពេញក្រោន នាំយកកីឡាករប្រេស៊ីល២រូប មកពង្រឹងក្រុម​

05/12/2018 -  48

 

ភ្នំពេញ៖ក្លឹបបាល់ទាត់ភ្នំពេញក្រោន បាននាំយកកីឡាករចំណូលសញ្ជាតិប្រេស៊ីល២រូប មកជួយពង្រឹងក្រុមប​ន្ថែ​ម។ កីឡាករទាំង២រូបនេះ រួមមមាន៖អ្នកចាំទីវ័យ២២ឆ្នាំLeonardo Oliveira Tavares និងខ្សែបម្រើ​វ័យ២៤ឆ្នាំPaulo Victor Soares។ នេះបើតាមគេហទំព័រផ្លូវការរបស់ភ្នំពេញក្រោន ដែលផ្សព្វផ្សាយនៅរសៀលថ្ងៃទី៥ ខែធ្នូនេះ។  

គ្រូបង្គោលភ្នំពេញក្រោនលោកLeonardo Vitorinoជនជាតិប្រេស៊ីល បានឲ្យដឹង ថា ការយកកីឡាករប្រេស៊ីលមកចូលរួមក្នុងក្រុមនៅរដូវកាលថ្មីនេះ ដោយសារតែប្រទេសរបស់លោក(ប្រេស៊ីល)សម្បូរដោយធនធានអ្នកលេងបាល់ទាត់ល្អៗច្រើន។

លោកLeonardo Vitorino បានបង្ហាញការជឿជាក់ ថា កីឡាករសញ្ជាតិប្រេស៊ីលទាំង២រូប អាចផ្ដល់សក្ដានុពលដល់ក្រុម និងជាពិសេសអាចជួយ ដល់កូនក្រុមក្នុងស្រុក ដែលភាគច្រើនជាកីឡាករវ័យក្មេង។កីឡាករទាំង២រូប ត្រូវបានចុះសន្យាលេងឲ្យក្រុមភ្នំពេញក្រោនពេញ១ឆ្នាំ៕

 

ព័ត៌មានផ្សេងទៀត