ដេននី ក្វាន់ ទទួលស្គាល់ថា ពិតជាស្រលាញ់ឧកញ៉ាល្បីឈ្មោះ២រូប តែមិនមែនស្នេហា

05/12/2018 -  93

 

ភ្នំពេញ៖កញ្ញាដេននី ក្វាន់ ដែលគេស្គាល់ថា ជាអ្នកលេងហ្វេសប៊ុកដ៏ស្រស់ស្អាតមួយរូប បានចេញមុខបកស្រាយ ថា កញ្ញាពិតជាមានចិត្តស្រលាញ់ ឧកញ៉ាស្រីចាន់ថន និងឧកញ៉ា ទៀត វិចិត្រពិតមែន តែជាការស្រលាញ់នូវទឹកចិត្តដ៏របស់គាត់ប៉ុណ្ណោះ មិនមែនជាសេចក្ដីស្រលាញ់បែបស្នេហាឡើយ។

ការចេញមុខមកបកស្រាយយ៉ាងដូច្នេះ បន្ទាប់ពីដេននី ក្វាន់ បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន ថា កញ្ញាលួចស្រលាញ់គាត់ទាំងពីរអ្នកនេះយូរហើយ តែខ្ញុំមិនដែរបានសារភាព ព្រោះមិនដែលបានជួបមុខគាត់ផ្ទាល់ បើមានឱកាសបានជួបគាត់ទាំងពីរខ្ញុំ និងសារភាពតាមត្រង់ថា(I Love u so much) ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ គឺស្រលាញ់នូវទឹកចិត្តដែលគាត់តែង តែអាណិតស្រលាញ់ដល់អ្នកក្រខ្សត់។

បន្ទាប់ពីកញ្ញាដេននី ក្វាន់ សរសេរយ៉ាងដូច្នេះមក ស្រាប់តែមានអ្នកលេងហ្វេសប៊ុកមួយចំនួន ចេញមករិះគន់ជាបន្តបន្ទាប់។ ប៉ុន្ដែកញ្ញាដេននី ក្វាន់ បានបកស្រាយនៅលើហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃម្សិលមិញ ថា”សូមមនុស្សមួយចំនួនដែល comment ដៀលខ្ញុំថាស្រលាញ់រកតែឧកញ្ញ៉ា អត់ខ្លាចប្រពន្ធគេរករឿងទេអី? ខ្ញុំចង់ប្រាប់ថាមុនអ្នកអែងតិះដៀលខ្ញុំតើមានយកខួរទៅគិតទេ? មានអានប្រយោគខ្ញុំនិយាយទេ? ខ្ញុំថាខ្ញុំស្រលាញ់គាត់ទាំងពីរក៏ពិតមែន តែមិនមែនស្រលាញ់បែបន័យ ស្នេហាទេ គឺស្រ​លាញ់នូវទឹកចិត្តរបស់គាត់ ថ្ងៃក្រោយមុនជេរខ្ញុំសូមគិតអោយច្បាស់សិន”៕

ព័ត៌មានផ្សេងទៀត