ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាង៣ពាន់គីឡូក្រាម ត្រូវបានដុតកម្ទេចចោល

06/12/2018 -  78

 

បាត់ដំបង៖មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ព្រះរាជអាជ្ញាខេត្ត និងអាជ្ញាធរដែនដី ដោយមានការចូលរួមពីលោកហឿង សុគន្ធ អភិបាលរងនៃគណ:អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បានធ្វើការដុតកម្ទេចចោលនូវទំនិញចម្រុះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន៣,២២៨គីឡូក្រាម ស្ថិតនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

សូមជំ្រាប ថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ ឆែករកឃើញ និងរឹបអូសបានពីតាមបណ្តាផ្ទះលក់ទំនិញ ម៉ាត និងផ្សារនានា នៅក្នុងខេត្តបាត់ដំបង ក្នុងរយ:ពេលកន្លងមក៕

ព័ត៌មានផ្សេងទៀត