ក្រមុំចូលម្លប់

27/03/2015 -  178

ពិធី​ចូល និង​ចេញ​ម្លប់​កាលពី​សម័យ​ដើម ខ្មែរ​ចាត់​ថា​ជា​មង្គល​មួយ​យ៉ាង​សំខាន់ សម្រាប់​ស្ត្រី​ខ្មែរ ។ បុព្វបុរស​ខ្មែរ បង្កើត​ពិធី​សម្រាប់​ឱ្យ​កូនស្រី​ចាប់អារម្មណ៍​ពី លំដាប់ថ្នាក់​ប្រចាំជីវិត ដែល​ត្រូវ​ឈានឡើង ដោយ​ឱ្យ​ប្រឹងប្រែង​តស៊ូ​ជានិច្ច ដើម្បី​វឌ្ឍន៍ភាព ។ ប៉ុន្តែ​ជំនាន់​ក្រោយនេះ ពិធី​ចូល​ម្លប់​-​ចេញ​ម្លប់​លែង​មាន​ន័យ​អ្វី​ទៀត​ហើយ​ដោយ​បាត់បង់​ម្តង​បន្តិចៗ ។  ប៉ុន្តែ​ទោះជា​យ៉ាងណា ពិធី​ចូល​ម្លប់​ដូនតា​ខ្មែរ​ធ្លាប់​គោរព​ប្រតិបត្តិ​មិន​ដែល​ខាន​ចំពោះ​កូនស្រី​របស់​ខ្លួន​ដែល​ចូល​វ័យ​ក្រមុំ​។ 

កាល​ដែល​ក្រមុំ​ចូល​ម្លប់​នា​ទីនេះ គឺ​អ្នក​ម្តាយ​តែង​ឃ្លាំមើល​ឥរិយាបថ​របស់​កូនស្រី ដើម្បី​ពន្យល់ និង​ជួយ​រៀបចំ​គ្រឿង​ស្លៀកពាក់​ផ្សេងៗ​សម្រាប់​កូន ។ មិន​ចំពោះតែ​អ្នក​ម្តាយ​ទេ គឺ​ក្នុង​គ្រួសារ​ទាំងមូល ត្រូវ​ជួយ​ជ្រោមជ្រែង​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត សម្រាប់​ឱ្យ​នាង​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ពេល​ខាងមុខ ។ នាង​នឹង​ត្រូវបំពេញ​តួនាទី​ជា​ភរិយា ហើយ​និង​ជា​ម្តាយ​ដ៏​ល្អ​សម្រាប់​សង្គម ។ ហេតុដូច្នេះ​ហើយ​បានជា​គេ​រៀបចំ​ពិធី​ចូល​ម្លប់ ដើម្បី​បំពាក់បំប៉ន​ដល់​កូនស្រី មុន​នឹង​ឲ្យ​នាង​ឈាន​ចូល​ទៅ​បំពេញ​តួនាទី​ដ៏​ចម្បង​។ ចូល​ម្លប់  គេ​បញ្ចូល​ម្លប់​កូនស្រី​មិន​មើល​ពេលវេលា​ទេ គឺ​សម្រេច​យក​ថ្ងៃ​ណា​មួយ ដែល​នាង​មក​រដូវ​ជា​លើកទីមួយ ។ ចំណែក​ពិធី​ក៏​មិន​មាន​រៀបចំ​អ្វី​ធំដុំ​ដែរ គឺ​គ្រាន់តែ​ឱ្យ​ឪពុក​ម្តាយ​នាង​ជម្រាប​ដល់​សាច់ ញាតិ​ជិតដិត​ឱ្យបាន​ដឹង​ថា​កូនស្រី​ឈ្មោះ នេះ​បាន​ចូល​ម្លប់​នៅ​ថៃ្ង​នេះ ថៃ្ង​នោះហើយ ។​

 

​បញ្ជាក់​ផង​ដែរ​ថា​ក្រមុំ​ចូល​ម្លប់​គឺមាន​សាច់ឈាម​ល្អ​ស្រស់ថ្លា សមជា​នារី​ដែល​ល្អ​ពោរពេញ​ដោយ​ចរិយា ​ មាយា​ទ​ប្រពៃ​ថ្លៃថ្នូរ​កួរ​ជាទី​ស្រលាញ់​។ ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត