កំលោះ​ថ្មដា កញ្ញា​ហាយ​សូ​

29/05/2015 - Views:128

(​ស​) លោក​ក៏​មិន​ខុស​ពី​ប្រុស​ដទៃ​ដែរ​! ខំសំដែងធ្វើដូចខ្លួនឯងជាសុភាពបុរស ហ៊ឹះ​! តាមពិត..ដូចតែគ្នា ប្រុសក្នុងលោកនេះគ្មានមួួយណាល្អទេ!


(​ប​) នែ​អ្នកនាង​! ជ្រុលពេកទេដឹង.... កុំ​មក​និយាយ​ម៉ៅ​ប្រុស​ទាំង​អស់​បែបនេះណា៎ ស្គាល់​អ្វី​ពី​ខ្ញុំ​ខ្លះ​បាន​ជា​ហ៊ាន​ចោល​សំដី​មកទាំង​ដុំៗ​អ៊ីចឹង​!


​ស្រី​ស្អាត​ហាយ​សូ ដែល​ធ្លាប់​រងគ្រោះ​ព្រោះតែ​ស្នេហា​! ប៉ះ​ជាមួយ​កំលោះ​ចិត្តរឹង​ដូច​ថ្ម កម្រ​នឹង​យក​ភ្នែកសំឡឹង ​មើល​មនុស្ស​ស្រី​ទៀត​នោះ​! តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​ពួកគេ​ទាំង​ពីរ​នាក់​ជួបគ្នា​? ស្នេហា​! ស្នេហា រវាង​អ្នក​ទាំង​ពីរ​អាច​ចាប់ផ្តើម​ដោយ​របៀប​ណា​? បើ​ម្នាក់ៗ​ប្រឹង​យកឈ្នះ​តែ​ចិត្ត​រៀងខ្លួន​អញ្ចឹង​!


​រឿង​កំលោះ​ថ្ម​ដារ កញ្ញា​ហាយ​សូ ជា​កម្រង​រឿង​បែប​មនោសញ្ចេតនា​សម័យថ្មី​និយាយ​អំពី​ស្នេហា​មួយ ដែល​ផ្តើមឡើង​ដោយ​ការឈ្លោះប្រកែក ការ​ស្អប់ នៅ​ក្នុង​ក្រសែភ្នែក​ម្នាក់ៗ​ឃើញ​តែ​ពី​ចំណុច​អាក្រក់ រវាង​គ្នា​និង​គ្នា​។ ប៉ុន្តែ​ថ្ងៃមួយ​!........ លោកអ្នក​នឹង​បាន​ជ្រាប​តាមរយៈ​ការសំដែង​ដោយ​ឥត​ព្រាងទុក​រវាង លោក រី ឧត្តម និង​កញ្ញា ឈុន ម៉ា​រី​ណែ​ត នៅក្នុង​រឿង​កំលោះ​ថ្មដា កញ្ញា​ហាយ​សូ​។ 

ព័ត៌មានផ្សេងទៀត