ក្រុមហ៊ុនAlibaba ជ្រើសរើសមនុស្សចាស់ អោយធ្វើការអ្នកសាកល្បងផលិតផល

19/01/2018 -  376

តាមសារពត៌មានចិន អោយដឹងថា ក្រុមហ៊ុនAlibaba ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនរបស់ប្រទេសចិន កំពុងស្វែងរក អ្នកមានអាយុលើសទី៦០ឆ្នាំ និងមានជំនាញជាអ្នកដឹកនាំ អោយបំពេញការងារដែលផ្តល់ប្រាក់កម្រៃដល់ទៅ៤០០,០០០យ៉ន់ ឬស្មើនិង៦២,០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ក្រុមហ៊ុន Alibaba Group បានប្រកាសថា ក្រុមហ៊ុន កំពុងជ្រើសរើសបុគ្គលិកអាយុច្រើនជាង៦០ឆ្នាំ និងជាមនុស្សមានបណ្តាញមិត្តភ័ក្តិជាមនុស្សចាស់ ដើម្បីសាកល្បងផលិតផលថ្មីរបស់ពួគគេ ។ បេក្ខជនដាក់ពាក្យ តម្រូវជាអ្នកមានបទពិសោធន៍ ទិញទំនិញអនឡាន យ៉ាងតិច១ឆ្នាំ។

តាមការប្រកាសនេះ ក្នុងរយៈពេលត្រឹមតែកន្លះថ្ងៃ មានអ្នកដាក់ពាក្យដល់ទៅ៤០០នាក់ ប៉ុន្តែក្រុមហ៊ុនជ្រើសរើសបានតែ២នាក់ប៉ុណ្ណោះ។

បុគ្គលិកម្នាក់អោយដឹងថា ក្រុមហ៊ុនAlibaba កំពុងសិក្សាពីទីផ្សារទិញទំនិញអនឡាញ សម្រាប់មនុស្សចាស់ និងជម្រុញទំនាក់ទំនងទៅវិញទៅមក រវាងមនុស្សចាស់ និងវ័យក្មេងតាមរយៈផលិតផលថ្មីជាច្រើន នៅលើគេហទំព័រលក់ទំនិញអនឡាញរបស់ចិន Taobao។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត