អី​យ៉ាស់​! បទ​ថ្មី​លោក​ព្រាប សុវត្ថិ និង​សុគន្ធ​កញ្ញា លេង​បាញ់​ចំៗ​ចឹង​ហ្ម​ង​!

01/04/2018 -  425

កាលពី​ឆ្នាំមុន លោកអ្នក​ប្រហែលជា​បាន​ស្តាប់​បទ “​អរគុណ​ដែល​ឲ្យ​ខ្ចីលុយ​” ដែល​ជា​ការ បកស្រាយ​រួមគ្នា រវាង​លោក​ព្រាប សុវត្ថិ និង​កញ្ញា​ឱក សុគន្ធ​កញ្ញា រួចហើយ​។ ដោយឡែក សម្រាប់​ឆ្នាំ​នេះ ដៃគូ​ចម្រៀង​យ៉ាង​សាក​សម ទាំង​២​ដួង ក៏​បាន​បន្ត​រួម​គ្នា បង្ហើរ​សំនៀង​ដ៏​ពិរោះ តាមរយៈ​បទ​ថ្មី​មួយ ដែល​ត្រូវបាន​មហាជន មើលឃើញថា ជា​ការឆ្លើយតប​នឹង​បទ​កាលពី​ឆ្នាំមុន​។​

​បទ​ចម្រៀង​ថ្មី ដែល​ផលិតកម្ម​ហង្ស​មាស ទើបតែ​បញ្ចេញ​លើ​បណ្តាញ​សង្គម​ថ្មីៗ​នេះ  មាន​ចំណងជើង​ថា “​លុយ​ជំពាក់​ពេលណា​សង​”។ បទ​ថ្មី​នេះ បាន​ធ្វើឲ្យ​ទស្សនិកជន ពេញចិត្ត​យ៉ាងខ្លាំង ដោយសារតែ ទំនុក​ច្រៀង  បាន​ចាក់​ដោត និង​បាញ់​ចំៗ​ទៅ​អ្នក​ដែល​ជំពាក់​លុយ​គេ មិន​ព្រម​សង​។ ចង់ដឹងថា បទ​ចម្រៀង​នេះ ថ្មី ប្លែក យ៉ាងណា​នោះ តោះ​ទៅ​ទស្សនា​ទាំងអស់គ្នា​!

ព័ត៌មានផ្សេងទៀត