Arsenal កំពុងចរចាជាមួយ Adidas ក្នុងតម្លៃដ៏ខ្ពស់មួយខណៈកុងត្រា Puma ជិតផុត

11/04/2018 -  211

ក្លិបកាំភ្លើងធំ Arsenal កំពុងចរចាគ្នាទុកជាមុនអំពីកិច្ចព្រមព្រៀងឯកសណ្ឋានលុយធំជាមួយក្រុមហ៊ុន Adidas ដែលនឹងមានតម្លៃជាង៤០លានផោនក្នុងមួយរដូវកាល។

Arsenal សព្វថ្ងៃទទួលបាន៣០លានផោនក្នុងមួយរដូវកាលពីក្រុមហ៊ុន Puma ប៉ុន្តែកិច្ចសន្យានេះនឹង អស់សុពលភាពនៅដំណាច់រដូវកាល២០១៨-១៩។

Adidas កំពុងស្ថិតក្នុងទីតាំងមានប្រៀបក្នុងការក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ឯកសណ្ឋានថ្មីរបស់ Arsenal ស្របពេលដំណើរការចរចាកំពុងបន្ត។ ប៉ុន្តែមានការជឿជាក់ថា Puma ក៏ហ៊ានដំឡើងថ្លៃឧបត្ថម្ភដល់ Arsenal ដែរដើម្បីប្រជែងជាមួយគូប្រជែង។

បច្ចុប្បន្ន Adidas កំពុងឧបត្ថម្ភ Manchester United តម្លៃ៧៥លានផោនក្នុងមួយរដូវកាល ខណៈ Chelsea បាន៦០លានផោនក្នុងមួយរដូវកាលពី Nike។

ទោះយ៉ាងណា តម្លៃ៤០លានផោនក្នុងមួយរដូវកាលក៏នឹងធ្វើឱ្យ Arsenal បានចំណូលច្រើនជាង Man City និង Tottenham ដែលទទួលបាន ២០លានផោន និង៣០លានផោនរៀងៗខ្លួនពី Nike៕

ប្រភព៖ Dailymail

ប្រែសម្រួលដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត