Google​​អភិវឌ្ឍ​​បច្ចេកវិទ្យា​​វៃឆ្លាត​​លើ​ទូរស័ព្ទ​​ដែល​អាចឲ្យ​​អ្នកប្រើប្រាស់​​កក់​សេវាកម្ម​​នានា​

09/05/2018 -  243

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក​គឺ​ក្រុមហ៊ុន​Google និយាយថា​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​លក្ខណៈពិសេស​(feature) ដែលមាន​មូលដ្ឋានគ្រឹះ​ទាក់ទង​នឹង​បច្ចេកវិទ្យា​វៃឆ្លាត​សិប្បនិម្មិត​។ លក្ខណៈពិសេស​ដោយ​ប្រើ​បច្ចេកវិទ្យា​វៃឆ្លាត​សិប្បនិម្មិត​ឬ​AI​នេះ អាចឲ្យ​អ្នកប្រើប្រាស់​កក់​ទុកការ​ណាត់ជួប​នៅ​ហាង​ធ្វើ​សក់ និង​នៅ​ភោជនីយដ្ឋាន​តាមរយៈ​ទូរស័ព្ទដៃ​។ 

​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​Google​លោក​Sundar Pichai បាន​ណែនាំ​ពី​លក្ខណៈពិសេស​នេះ​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​អង្គារ ជា​ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​(IT) ធ្វើឡើង​នៅ​Mountain View រដ្ឋ​California​សហរដ្ឋអាមេរិក​។ លោក​Pichai​សង្កត់ធ្ងន់ថា ក្រុមហ៊ុន​ចង់​ផ្ដល់​អត្ថប្រយោជន៍​នៃ​ភាព​វៃឆ្លាត​សិប្បនិម្មិត ដល់​មនុស្ស​គ្រប់គ្នា​និង​គ្រប់​វិស័យ ហើយនឹង​បន្ដ​ពង្រីក​មុខងារ​នេះ​បន្ថែមទៀត​។​

​លោក​ថា​ជំនួយការ​ផ្នែក​ឌីជីថល​របស់​ក្រុមហ៊ុន​Google នឹង​អាច​សន្ទនា​ជាមួយ​មនុស្ស​បាន​នៅលើ​ទូរស័ព្ទដៃ ដើម្បី​កក់​ទុក​ទីតាំង​ដែល​អ្នកប្រើប្រាស់​ចង់បាន​។ មុខងារ​នេះ​នឹង​ចាប់ផ្ដើម​ដំណើរការ​មុនគេ​នៅ​អង់គ្លេស ប៉ុន្ដែ​មិនទាន់​ប្រកាស​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​ទេ​៕

ព័ត៌មានផ្សេងទៀត