VIDEO

​ចំណីអាហារ​មួយចំនួន ដែល​អ្នក​ចូលចិត្ត​ញ៉ាំ ក៏​អាចធ្វើឲ្យ​ធ្មេញរបស់​អ្នកប្រែ​ពណ៌​ពីស ទៅ​លឿង​បានដែរ​។ ចំណីអាហារ​ទាំងនោះ មានដូចជា តែ​ខ្មៅ ផ្លែ​ប៊ឺ​រី ស្ករ​គ្រាប់ ទឹក​ផ្លែឈើស្រស់ ស្រា​ក្រហម ភេសជ្ជៈ និង​សូកូឡា​ជាដើម​។​

​យ៉ាងណាក៏ដោយ មាន​ដំណោះស្រាយ​សម្រាប់​ធ្មេញ​លឿង​នេះ អ្នក​អាច​ប្រើប្រាស់​ម្ស៉ៅ សូ​ដា និង​ទឹក​ក្រូចឆ្មារ​ស្រស់ ៖

​វិធី​ធ្វើ ៖ យក​ម្សៅ​សូ​ដា​មួយចំនួន ដាក់​លើ​ច្រាស​ដុស​ធ្មេញ ហើយ​បន្ថែម​ទឹក​ក្រូចឆ្មារ​ប៉ុន្មាន​ដំណក់​លើ​ម្ស៉ៅ​នេះ រួច​ដុសធ្មេញ​របស់​អ្នក​តាម​ធម្មតា​ជាមួយ​ល្បាយ​នេះ​។ គួរ​ប្រើប្រាស់​វិធីសាស្ត្រ​នេះ ច្រើន​បំផុត​ម្តង​ក្នុង​មួយថ្ងៃ​៕

OTHER VIDEO