VIDEO

​ក្រូចឆ្មារ មាន​អត្ថប្រយោជន៍​ច្រើនណាស់ ទាំង​សម្រាប់​ជា​គ្រឿងផ្សំ​ដាក់​ក្នុង​អាការ ភេសជ្ជៈ ថែរក្សា​សម្រស់ និង​សម្រាប់​ដោះស្រាយ​បញ្ហា​សុខភាព​ផ្សេងៗ​។ បន្ថែម​លើ​នេះ វា​ក៏មាន​អត្ថប្រយោជន៍ នៅក្នុង​ការបណ្តេញ​សត្វ​ចង្រៃ​ផងដែរ​។ អ្នក​គ្រាន់តែ​យក​ក្រូចឆ្មា​រចិត​ជា​ចំណិត ដាក់​ក្នុង​បន្ទប់​នោះ​សត្វល្អិត​ចង្រៃ​នានា មិន​ហ៊ាន​ចូលមក​ក្បែរ​នោះទេ​។ 

​សត្វ​ស្រមោច សត្វ​មូស និង​សត្វល្អិត​ផ្សេងទៀត មិន​ចូលចិត្ត​រស់នៅ​កន្លែង​ដែលមាន​ក្លិន​ក្រូចឆ្មារ​ឡើយ​។ ប្រើប្រាស់​ក្រូចឆ្មារ ក្រៅពី​ជួយ​បណ្តេញ​សត្វល្អិត​ចង្រៃ​នៅ​ក្នុងផ្ទះ ហើយ ថែមទាំង​ជួយ​កាត់បន្ថយ​ការចំណាយ នៅក្នុង​ការទិញ​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​ថ្នាំ​ខ្លះ​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ថែមទៀត​៕

OTHER VIDEO