VIDEO

​ការ​មក​រដូវ​ប្រចាំខែ ជា​រឿង​ធម្មតា​សម្រាប់​ស្ត្រី​ទូទៅ ហើយ​អំឡុងពេល​នៃ​ការ​មក​រដូវ​ស្ត្រី តែងមាន​ការឈឺចាប់​តិច​ឬ​ច្រើន  ដោយ​ស្រ័យ​លើ​សុខភាព ស្ត្រី​ម្នាក់ៗ ដូចជា​ឈឺក្បាល ចុក​រោយ​ដៃជើង និង​ឈឺពោះ​ជាដើម​។ ស្ត្រី​មួយចំនួន​មាន​អា​ការៈឈឺចាប់​កាន់តែខ្លាំង ខុស​ធម្មតា ដែល​បញ្ហា​នេះ​ក៏​អាច​បណ្តាលមកពី ទម្លាប់​នៃ​ការរស់នៅ​ប្រចាំថ្ងៃ ទើប​ធ្វើឲ្យ​ជះឥទ្ធិពល​អវិជ្ជមាន​បែបនេះ​។ 

​ទម្លាប់​មិនល្អ​ទាំងនោះ​មានដូចជា ការ​គេង​មិន​គ្រប់គ្រាន់​, ញ៉ាំ​កាហ្វេ​, ជក់ , ញ៉ាំ​ស្រា​, ញ៉ាំ​ផ្អែម​, ស្ត្រេះ​, មិន​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់ និង​ញ៉ាំ​ប្រៃ​។ ការឈឺចាប់​ពេល​មក​រដូវ គ្មាន​នរណា​ដឹង​ច្បាស់ ក្រៅពី​ស្ត្រី​ខ្លួនឯង​នោះទេ ដូច្នេះ​ស្ត្រី​គួរ​ដើរ​តួ​ជា​គ្រូពេទ្យ​​តាមដាន​សុខភាព​ខ្លួនឯង ហើយ​ការតាមដាន​នេះ ក៏​ផ្តល់​ភាពងាយស្រួល នៅពេល​អ្នក​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញផងដែរ​៕ 

OTHER VIDEO